ផ្ទុះរឿងសំណង់នៅថៃសាងសង់ដូចអង្គរវត្ត ស្រាប់តែភរិយា ស៊ុក សុភា លូកមាត់និយាយភ្លាម
កាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០២១ កន្លងទៅ មហាជនជាច្រើនច្បាស់ជាបានដឹងមកហើយ ទាក់ទងទៅនឹងរឿងប្រទេសថៃបានសាងសង់ប្រាសាទធំមួយស្រដៀងនឹងប្រសាទអង្គរវត្តខ្មែរ ដែលធ្វើឱ្យមហាជនខ្មែរ មានការមិនពេញចិត្ត និង ផ្ទុះប្រតិកម្មយ៉ាងខ្លាំង ព្រមទាំងស៊ែររូបភាព និង បញ្ចេញមតិបន្តគ្នាដើម្បីតវ៉ាទាមទាររកយុត្តិធម៌ និង ការបកស្រាយឱ្យបានច្បាស់ទាក់ទិននឹងរឿងរ៉ាវនេះ។
យ៉ាងណាមិញ រឿងរ៉ាវនេះក៏បានស្ងប់ស្ងាត់ទៅវិញក្រោយអធិការវត្តនៅទីនោះ ចេញបញ្ជាក់ថាប្រាសាទមានឈ្មោះ សីហៈនគរ នោះ សាងសង់ឡើងតាមប្រាសាទនគរហ្លួងបែបអយុធ្យា។
ដោយឡែកមកដល់អំឡុងខែ កញ្ញា ឆ្នាំ ២០២៣ នេះ រឿងរ៉ាវនៃការសាងសង់ប្រាសាទខាងលើនៅប្រទេសថៃ ត្រូវបានលើកយកមកជាប្រធានបទ និង ផ្ទុះប្រតិកម្មជាថ្មី ក្រោយពីរូបរាងសាងសង់នៃប្រាសាទនោះចាប់ផ្តើមលេចជារូបរាង ដោយមើលទៅដូចខ្លាំងនឹងប្រាសាទអង្គរវត្តពិតមែន។
ជាមួយគ្នានេះ ងាកមកមហាជនកម្ពុជាជាច្រើនក៏បានចេញមុខមកប្រតិកម្មជាថ្មី ដោយក្នុងនោះរួមមានអ្នកនាង Sarina Lucky Luy ភរិយាអតីតតារាភាពយន្ត ស៊ុក សុភា ដែលកំពុងរស់នៅឯប្រទេសអូស្ត្រាលីក៏បានចេញមកបង្ហោះសារបែបនេះថា៖ «សូមមេត្តារក្សាទុកមុននឹងហួសពេល កុំដល់អ្វីៗធ្លាក់ទៅលើដៃគេទាំងអស់ហើយ នាំគ្នាស្រែកថាគេចោរ ហើយអត់ធ្វើអីគេកើតក្រៅតែអំពីគិតក្នុងចិត្តថា គ្មាននរណាលួចបានធ្វើបានទេ តែហ៊ានធ្វើ ព្រលឹងដូនតា ឬព្រលឹងបុព្វបុរសយើងនឹងកាច់ ព្រោះលោកមិនសុខចិត្ត។ កុំភ្លេចណា សម័យនេះនរណាធ្វើ អ្នកណឹងបាន! យ៉ាងម៉េច បម្រុងឱ្យព្រលឹងពួកគាត់នៅវិលវល់ទៀតឬ? មិនគិតឱ្យដួងព្រលឹងរបស់លោកទៅហើយ ឱ្យលោកនៅបានស្ងប់សុខទេឬ? លោកបានខំបង្កើតទុកឱ្យយើងហើយ មិនចេះថែរក្សា មិនចេះកែច្នៃឱ្យកាន់តែអស្ចារ្យ ហើយតាំងដេកចាំឱ្យមានថ្ងៃដែលត្រូវបណ្ដាសា? ពេលដែលស្រុកគេមានកើតទុក្ខព្រួយ តាំងនាំគ្នាគិតថា បាបកម្មវាហើយ កម្មពារវាហើយ! ហ៊ឺម ការសោកស្ដាយនឹងមិនបានអ្វីមកវិញទេ យកល្អអស់លោកអ្នកធំៗ អ្នកមានសមត្ថភាព មេត្តាជួយរកផ្លូវ ឬបើកផ្លូវឱ្យស្រួល ឬឧបត្ថម្ភឱ្យប្រជាជនមានឱកាសនឹងជួយការពារទុកផង»៕