(វីដេអូ) ទីបំផុត Engfa ចេញមុខសុំទោស ភឹម ស្រីនោ ជាសាធារណៈ ក្រោយផ្ទុះរឿងជាន់រ៉ូបថ្ងៃមុន
មកទល់ពេលនេះរឿងរ៉ាវជាន់រ៉ូបរវាងបវរកញ្ញាថៃ នាង Engfa Waraha និង Miss Grand Cambodia 2023 ភឹម ស្រីនោ នៅតែក្តៅគគុកនៅឡើយ ព្រោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok អ្នកគាំទ្រទាំងសងខាងកំពុងតែជជែកវែកញែកគ្នារកខុសត្រូវរៀងៗខ្លួន។
រឿងរ៉ាវជាន់រ៉ូបនេះបានកើតឡើងប្រមាណជា ១ សប្តាហ៍ហើយ ខណៈដែលកញ្ញា ភឹម ស្រីនោ រួមនឹងលោកស្រី អ៊ឹម សុគន្ធា ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Grand Saraburi ឆ្នាំ ២០២៤។ ជាមួយនឹងរឿងរ៉ាវនេះផ្ទុះឡើង គេឃើញថាកញ្ញា ភឹម ស្រីនោ ក៏បានចេញមកបកស្រាយហើយថាជារឿងយល់ច្រឡំមិនមានអ្វីធំដុំឡើយ តែអ្នកគាំទ្រាហាក់មិនអស់ចិត្តនៅតែបន្តជជែកគ្នារហូតក្លាយជារឿងធំ។
ដោយសារតែរឿងមិនព្រមបញ្ចប់ ស្រាប់តែនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ស្រីស្រស់ Engfa បានចេញមកធ្វើការសុំអភ័យទោសបវរកញ្ញាខ្មែរជាសាធារណៈនៅមុខអ្នកកាសែត ព្រោះបើមើលទៅតាមរូបភាពហាក់មិនសមរម្យមែនតែនាងគ្មានចេតនាណាមួយដែលនាំរឿងរ៉ាវ និង មិនចូលចិត្តបវរកញ្ញាខ្មែរឡើយ ហេតុផលដែលកៀស ក៏ព្រោះតែទើសស្បៃមិនអាចដើរបាន ណាមួយរ៉ូបរបស់នាងតឹង និង ចំហផ្នែកខាងលើ ធ្វើឱ្យពិបាកឱន ទើបប្រើជើងគ្រវាសបន្តិចតែមិននឹកស្មានថាកើតជារឿងរ៉ាវមិនពេញចិត្ត តែនាងពិតជាសុំអភ័យទោសដល់អ្នកគាំទ្រកម្ពុជាពិតមែន៕