អ្នកនាង អម្ពរ ទេវី ជូនពាក្យឯកឧត្តម ហ្វៃ សំអាង វិញជាច្រើនដង ទម្រាំអាចហោះមកថតរឿងនៅស្រុកខ្មែរបាន
មហាជននិយមតាមដានពីស្នាដៃរបស់អ្នកដឹកនាំ និង ផលិតខ្សែភាពយន្តល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ឯកឧត្តម ហ្វៃ សំអាង ច្បាស់ជាបានជ្រាបមកហើយ បើទោះជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រខ្នាតធំ «អប្សរាមហាអង្គរ» ដែលកំពុងតែដំណើរការនៃការថតសុទ្ធសឹងតែចូលរួមសម្តែងដោយតារាប្រុសស្រីល្បីៗជាច្រើនរូប។
ជាការពិត មុននឹងចាប់ផ្តើមនៃការថតរឿងខ្នាតធំខាងលើ ឯកឧត្តម ហ្វៃ សំអាង ក៏បានប្រកាសឱ្យដឹងពីវត្តមានរបស់តារាភាពយន្តជើងចាស់ អ្នកនាង អម្ពរ ទេវី ដែលនឹងធ្វើដំណើរពីសហរដ្ឋអាមេរិក ដើម្បីចូលរួមសម្តែងក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រខ្នាតធំ «អប្សរាមហាអង្គរ» នេះដែរ។ មកដល់ពេលនេះ អ្នកនាង អម្ពរ ទេវី បានធ្វើដំណើរយ៉ាងស្ងាត់ៗមកកាន់ទឹកដីកម្ពុជា ដើម្បីបំពេញបំណងនៃការរង់ចាំស្នាដៃនៃការសម្តែងខ្សែភាពយន្តមានការដឹកនាំសម្តែងដោយ ឯកឧត្តម ហ្វៃ សំអាង ហើយ។
ក្រោយបានចាប់ផ្តើមការសម្តែងរបស់តារាភាពយន្ត អម្ពរ ទេវី ភា្លម ឯកឧត្តម ហ្វៃ សំអាង ក៏បានទម្លាយនូវឧបសគ្គជាច្រើនទម្រាំតែមានវត្តមានរបស់អ្នកនាង អម្ពរ ទេវី មកដល់ទឹកដីកម្ពុជាចូលរួមថតនោះ គឺអ្នកនាង អម្ពរ ទេវី បានជូនពាក្យមិនបានថត ឱ្យឯកឧត្តម ហ្វៃ សំអាង ស្វែងរកតួថ្មី ដើម្បីជំនួសតំណែងអ្នកនាង។
ក្នុងនោះ ឯកឧត្តម ហ្វៃ សំអាង បានសង្កត់ធ្ងន់ថា ឯកឧត្តម ពិតជាលំបាកខ្លាំងនាពេលនោះ ក៏ព្រោះតែសាច់រឿងឯកឧត្តមបានសរសេរឡើងសម្រាប់អ្នកនាង អម្ពរ ទេវី តែចៃដន្យអ្នកនាង អម្ពរ ទេវី ជួបទុក្ខក៏ព្រោះអ្នកម្តាយមានជំងឺ ព្រមទាំងបានជូនពាក្យសុំទោស មិនបានចូលរួមសម្តែងនោះទេ។ យ៉ាងណា ឯកឧត្តម បានទុកពេលវេលាជាច្រើនខែ ដោះស្រាយពីមួយវគ្គទៅមួយវគ្គ ទីបំផុតក៏មានវត្តមានអ្នកនាង អម្ពរ ទេវី បានចូលរួមសម្តែងបានសម្រេច៕
សូមអានសារឯកឧត្តម ហ្វៃ សំអាង ខាងក្រោម៖
រូបភាពពី៖ ឯកឧត្តម ហ្វៃ សំអាង