(វីដេអូ) មោទកភាព! ខាត់ វៃហាំង និង ស៊ីន យូប៊ីន មានកិត្តិយសច្រៀងលើឆាកមហោស្របភាពយន្តអន្តរជាតិចិន យ៉ាងអស្ចារ្យ
កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុស ខាត់ វៃហាំង និង តារាសម្ដែងស្រី ស៊ីន យូប៊ីន ធ្វើឱ្យមហាជនចាប់អារម្មណ៍ និង មានក្ដីរំភើបជំនួស ក្រោយឃើញអ្នកទាំងពីរហោះទៅប្រទេសចិន ដែលទទួលបានការអញ្ជើញពីមហាស្របភាពយន្តអន្តរជាតិចិនជាភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធី The 10th Silk Road International Film Festival 2023។
ក្នុងកម្មវិធី The 10th Silk Road International Film Festival 2023 រយៈពេល ៤ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២៣ ដល់ ២៧ ខែកញ្ញា នេះដែរ ឃើញថាតារាប្រុសស្រីកម្ពុជាទាំងពីររូបនេះ បានបង្ហាញសកម្មភាពពេញដោយមោទកភាពបន្តបន្ទាប់លើឆាកមហោស្របភាពយន្តអន្តរជាតិនៅទីក្រុងហ្វូចូវ ប្រទេសចិន។
លើសពីនេះ នៅរាត្រីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ លោក ខាត់ វៃហាំង និង កញ្ញា ស៊ីន យូប៊ីន កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រមានក្ដីមោទកភាពខ្លាំង ដោយបានឃើញអ្នកទាំងពីរមានកិត្តិយសសម្ដែងចម្រៀងយ៉ាងអស្ចារ្យរួមជាមួយតារាល្បីៗពីររូបទៀតរបស់ចិន ក្នុងព្រឹត្តិការណ៍បើកកម្មវិធី The 10th Silk Road International Film Festival 2023 នេះ៕
សូមទស្សនាវីដេអូខាងក្រោម៖