Jin Meina រងការរិះគន់ដូចព្យុះ ក្រោយមានចចាមអារ៉ាមថាកែសម្ផស្សហួសពេក
កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រីចិន Jin Meina បានបង្ហាញខ្លួនយ៉ាងគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងរូបរាងថ្មីមើលមិនចង់ស្គាល់ ហើយថែមទាំងត្រូវបានគេនិយាយក្លាយជាពាក្យចចាមអារ៉ាមថា «នាងបានវះកាត់កែសម្ផស្ស»។
ទោះជាយ៉ាងណា បន្ទាប់ពីតារាស្រីរូបនេះ បានដើរជាតួឯកស្រីក្នុងរឿងភាគអនឡាញ «Lovers Under the Night Sky» ដែលត្រៀមនឹងចាក់ផ្សាយ ភ្លាមនោះ រូបរាងរបស់នាងបានកំពុងទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន។
លើសពីនេះដែរ ថ្មីៗនេះ វីដេអូឃ្លីបក្នុងរឿងដែលនាងថតសម្ដែងបានបង្ហោះចែកចាយពេញនៅលើអ៊ីនធឺណេត ក្នុងនោះ អ្នកនិយមលេងអ៊ីនធឺណេតបានបញ្ចេញមតិអវិជ្ជមានលើនាង ដោយរិះគន់ថានាងវះកាត់កែសម្ផស្សហួសហេតុពេក។ ហើយបើមើលទៅឱ្យមែនទែនទៅ សម្រស់របស់នាងនៅលើបណ្តាញសង្គម គឺមើលទៅខុសប្លែកខ្លាំងនៅពេលថតរឿង៕