ភ្ញាក់ផ្អើល! លើកទីមួយអតីតប្តី Angela Baby និយាយដល់អតីតប្រពន្ធកណ្តាលចំណោម ក្រោយលែងលះជិត ២ ឆ្នាំ
កាលពីពេលថ្មីៗនេះ ទស្សនិកជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែតារាសម្ដែងប្រុស Huang Xiaoming ស្រាប់តែរំឭកពីឈ្មោះអតីតភរិយារបស់លោក គឺតារាសម្ដែងស្រី Angela Baby នៅលើកម្មវិធីទូរទស្សន៍មួយ។
នេះជាលើកទីមួយហើយដែលតារាសម្ដែងប្រុសរូបនេះ បាននិយាយពីអតីតភរិយារបស់លោក ក្រោយពីអ្នកទាំងពីរបានលែងលះគ្នាជិត ២ ឆ្នាំមកហើយ ដូច្នេះបានធ្វើឱ្យទស្សនិកជនមានការស្រឡាំងកាំង ចាប់អារម្មណ៍ភ្លាមៗ ក្រោយពីលោកបាននិយាយនៅក្នុងកម្មវិធីកម្សាន្តនេះ។
ក្នុងនោះដែរ តារាសម្ដែងប្រុសវ័យ ៤៥ ឆ្នាំរូបនេះ បាននិយាយពីរឿងកូនជាមួយនឹង Angela Baby ថា ៖ «កូនប្រុសរបស់ខ្ញុំមើលទៅដូចជាខ្ញុំកាលពីនៅក្មេងណាស់ ប៉ុន្តែចរិតរបស់គេមើលទៅដូចជាម៉ាក់របស់គេ»។
គ្រាន់តែនិយាយដល់ឈ្មោះ Angela ភ្លាម លោកមើលទៅដូចជាមានអារម្មណ៍អឹមអៀម ព្រោះកន្លងមករាល់បទសម្ភាសលោកតែងតែហៅឈ្មោះអតីតភរិយាយ៉ាងផ្អែមល្ហែម ប៉ុន្តែបន្ទាប់ពីលែងលះគ្នា Angela Baby គឺជាម៉ាក់របស់កូនប្រុសនាងតែប៉ុណ្ណោះ៕