(វីដេអូ) នៅទីបំផុត Bam Pitipatt កាន់ដៃគូស្នេហ៍ចូលរោងការហើយ ក្រោយស្រឡាញ់គ្នា ៨ ឆ្នាំ
រយៈពេល ៨ ឆ្នាំហើយ ដែលតារាប្រុស Bam Pitipatt និង ស្រីស្រស់ Chongmas Bangcha Wong បានទាក់ទងគ្នាជាគូសង្សារ។ ដោយឡែក កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ តារាប្រុស Bam Pitipatt បានសុំតារាស្រី Chongmas រៀបការដែលធ្វើឱ្យមហាជនរំភើបចិត្តតាម។
បន្ទាប់ពីការសុំរៀបការបានជិតមួយឆ្នាំ នៅទីបំផុត តារាប្រុស Bam Pitipatt និង ស្រីស្រស់ Chongmas Bangcha Wong បានកាន់ដៃគ្នាចូលរោងការហើយ ដែលរៀបចំឡើងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ។
ក្នុងពិធីអាពាហ៍ពិពាហ៍ដ៏សែនមានសុភមង្គលនោះ គេឃើញថាមានបងប្អូនញាតិមិត្តប្រុសស្រីជាច្រើនបានចូលរួមអបអរសាទរ។ ដោយឡែក សម្រាប់កូនកំលោះក្រមុំក៏ស្រស់ស្អាតខ្លាំងដែរ ថែមទាំងរីករាយសប្បាយចិត្តហាក់បិទមាត់មិនជិតឡើយ ព្រោះជាថ្ងៃដែលអ្នកទាំងពីរទន្ទឹងរង់ចាំ៕