សុគន្ធ ថេរ៉ាយុ លូកមាត់ផាំង ក្រោយ ស៊ឹម ច័ន្ទពន្លឺ រងការវែកញែករឿងប្រកួតចម្រៀងនៅវៀតណាម
មហាជនច្បាស់ជាបានស្គាល់មកហើយតារាចម្រៀងប្រុសសាច់សខ្ចីដូចកូនកាត់ លោក សុឹម ចន្ទ័ពន្លឺ ក្រោយពីក្លាយទៅជា Top 4 ក្នុងកម្មវិធី Cambodia Idol រួចមក ពេលនេះលោកក៏កំពុងតែបន្តដំណើលើវិថីសិល្បៈក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។
មុននឹងក្លាយជា Idol នៅក្នុងដួងចិត្តមហាជន តាំងពីចាប់ផ្តើមប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រ លោក សុឹម ចន្ទ័ពន្លឺ ធ្លាប់បានឆ្លងកាត់នូវព្យុះភ្លៀងនៃការរិះគន់ជាច្រើនពីសំណាក់មហាជនមួយចំនួនតូច។ លើសពីនោះ ក៏មានមតិវែកញែកនៅពេញបណ្តាញសង្គមខណៈរូបលោកបានទៅបន្តការសិក្សានៅឯប្រទេសវៀតណាម ថែមទាំងអាចនិយាយជាភាសាវៀតណាមបានយ៉ាងស្ទាត់ រួមទាំងលោកបានចូលរួមប្រកួតក្នុងកម្មវធីចម្រៀងនៅទីនោះផងដែរ។ អ្វីៗហាក់ប្រែជាស្ងប់ស្ងាត់ទៅវិញ ក្រោយពេលលោកបានក្លាយទៅជា Top4 និង ជាតារាចម្រៀងអាជីពហើយនោះ។
ស្រាប់តែថ្មីៗនេះ ហាក់មានរឿងផ្ទុះករក្រើកសាជាថ្មីទៅលើលោក សុឹម ចន្ទ័ពន្លឺ ដោយក្នុងនោះបានទទួលដំណឹងពីផេកផ្លូវការនៃការប្រកួតចម្រៀងរបស់ប្រទេសវៀតណាមមួយថា មានអ្នកលេងបណ្តាញមួយចំនួនតូចបានចូលទៅបញ្ចេញមតិនៅលើវីដេអូចាស់របស់លោក ដោយបានប្រើពាក្យមិនសមរម្យជាច្រើនទៅកាន់លោកកាលដែលលោកបានប្រកួតចម្រៀង និង បានច្រៀងជាភាសាវៀតណាម។
ក្រោយពីទទួលបានដំណឹងនេះភ្លាម លោក សុឹម ចន្ទ័ពន្លឺ ក៏ហាក់មិនសំងំស្ងៀមនោះដែរ លោកបានរៀបរាប់ និង បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនឡើងជាច្រើនក្នុងគណនីហ្វេសប៊ុកខ្លួន។
ងាកទៅកាន់លោក សុគន្ធ ថេរ៉ាយុ វិញ ក្រោយពីឃើញសិស្សប្អូនទទួលបាននូវការរិះគន់នេះភ្លាម រៀមច្បងរូបនេះក៏បានចូលទៅខមមិនលើកទឹកចិត្តលោក សុឹម ចន្ទ័ពន្លឺ ថា ៖ «បងយល់អារម្មណ៍ហ្នឹងច្បាស់អូន ដើរលើវិថីមួយនេះអូនត្រូវតែជួបមនុស្សពួកបែបហ្នឹង សូមអូនកុំគិត កុំយកចិត្តទុកដាក់ ហើយបន្តធ្វើការងារយើងបន្តទៀតអូន ពួកគាត់អត់មានបានជួយអីយើង ឬ ឱ្យបាយយើងហូបទេ ខិតខំការងារយើងបន្ត កុំយកចិត្តទុកដាក់អីណា៕