រៀបការហើយមិនទាន់ហោះមកថៃ តាមពិត Mark និង Kim រវល់ដឹកដៃគ្នាធ្វើរឿងមានន័យនេះសោះ
ជាងមួយសប្តាហ៍ហើយ ដែលតារាស្រី Kimberly និង Mark Prin បានក្លាយជាស្វាមីភរិយាយ៉ាងពេញមុខពេញមាត់ បន្ទាប់ពីឆ្លងខ្សែបន្ទាត់ជាគូដណ្តឹងមកជាប្តីប្រពន្ធកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លង។ ក្រោយពីរៀបការរួចអ្វីដែលអ្នកគាំទ្រចង់ឃើញបន្ទាប់នោះគឺរូបភាពគ្រួសារដ៏មានក្តីសុខរបស់អ្នកទាំងពីរ ពិសេសសង្ឃឹមថាស្វាមីភរិយាថ្មីថ្មោងមួយគូនេះនឹងយកកូនឆាប់ៗផងដែរ។
លើសពីនេះទៅទៀតនោះ មហាជនប្រាកដជាចង់ដឹងជាក់ជាពុំខានពីសុខទុក្ខគូស្វាមីភរិយាមួយគូនេះក្រោយរៀបការរួច ពេលនេះអ្នកទាំងពីរបានបង្ហាញសុខទុក្ខឱ្យអ្នកគាំទ្របានឃើញហើយ ពោលគឺក្រោយរៀបការរួចអ្នកទាំងពីរមិនទាន់បានត្រឡប់ទៅប្រទេសថៃវិញឡើយ ដោយកំពុងតែហានីម៉ូន និង នាំគ្រួសារដើរកម្សាន្ត។
ចំពោះដំណើរកម្សាន្តក្រោយរៀបការរួចនេះដែរ ឃើញថាមើលហើយពិតជាមានក្តីសុខជំនួសភរិយាស្វាមីមួយគូនេះណាស់ មានទាំងបងប្អូនសាច់ញាតិជុំគ្នាយ៉ាងរីករាយតែម្តង៕