
ផ្អើលអ្នកគាំទ្រ! ស្រីស្រស់សាច់សខ្ចី ហ្វាហ្វា បោះដំរួយដូចបង់ចូលប្រកួតកម្មវិធីបវរកញ្ញានៅឆ្នាំក្រោយ
មហាជនច្បាស់ជាបានស្គាល់ហើយតារាសម្តែងស្រី គៀត បេឡា ហៅ ហ្វាហ្វា ដែលនាងតែងតែឆក់យកចំណាប់អារម្មណ៍ពីមហាជនខ្លាំងជាមួយនិងរូបសម្ផស្សទាក់ទាញមានមន្តសេហ្ន៍រាងស្រឡូនស្អាត និយមចូលចិត្តតុបតែងខ្លួនសិចសុី បង្ហាញដើមទ្រូងទ្រលុកទ្រលន់ សាច់សខ្ចីដូចបណ្តូលចេក។
ខណៈកំពុងល្បីល្បាញមានទីផ្សារខ្ពស់លើវិស័យសម្តែង និង ជាទូតសុឆន្ទៈរបស់ផលិតផលជាច្រើនផង ថ្មីៗនេះស្រីស្អាតសាច់សខ្ចី ហ្វាហ្វា ទើបតែបានបង្កើតរបរផ្ទាល់ខ្លួនមួយទៀតបន្ថែមពីលើអាជីពសិល្បៈ គឺហាងគុយទាវទឹកខ្មៅ ដោយបានដាក់យីហោជាឈ្មោះរបស់ខ្លួនតែម្តងថា ៖ «គុយទាវទឹកខ្មៅ ណងហ្វា»។
ដោយឡែក កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក៏បានលេចនូវវីដេអូខ្លីរបស់តារាស្រីស្រស់រូបនេះបានពោលពាក្យប៉ុន្មានម៉ាត់ថា ៖ «Hello Miss ….»។ នេះហាក់ដូចជាឱ្យដំរួយថាកញ្ញាចង់ចូលរួមកម្មវិធីប្រកួតសម្រស់ណាមួយមិនខាន នៅឆ្នាំ ២០២៤ តែយ៉ាងណាក៏មិនទាន់ឃើញមានការបកស្រាយបញ្ជាក់ច្បាស់ពីកញ្ញានៅឡើយទេ ហើយបើនោះជាការពិតមែន មហាជនពិតជាសប្បាយចិត្ត និង គាំទ្រដល់កញ្ញាផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖