
ចៃដន្យណាស់! តារាចម្រៀងស្រី ២ ដួង រៀបចំពិធីឡើងផ្ទះថ្មីយ៉ាងស្កឹមស្កៃបណ្តាក់គ្នា
ថ្មីៗនេះ មហាជនអ្នកគាំទ្រកំពុងតែផ្ទុះការចាប់អារម្មណ៍ និង ចូលរួមអបអរសាទរដល់តារាចម្រៀងស្រី ២ រូប គឺអ្នកនាង ឱក សុគន្ធកញ្ញា និង កញ្ញា រ៉ាប៊ី ដែលបានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីយ៉ាងស្កឹមស្កៃ បង្ហាញពីជីវិតហាយសូរស៊ីវីល័យរបស់ខ្លួន។ ក្នុងនោះដែរ តារាស្រី ២ រូប បានរៀបចំកម្មវិធីបណ្តាក់គ្នា ពោលគឺខុសគ្នាតែ ១ ថ្ងៃប៉ុណ្ណោះ។
១. អ្នកនាង ឱក សុគន្ធកញ្ញា
តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបចំកម្មវិធីឡើងគេហដ្ឋាន និង ឡើងហាង នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។
២. កញ្ញា រ៉ាប៊ី
តារាចម្រៀង រ៉ាប៊ី បានរៀបចំកម្មវិធីឡើងគេហដ្ឋាន នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣៕