ផ្ទុះចចាមអារ៉ាមថា Lisa នឹងចុះកុងត្រាជាមួយផលិតកម្មអាមេរិក ក្រោយល្បីដើរចេញពី YG
បើតាមការចុះផ្សាយរបស់ TV Report នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ បាននិយាយថា Lisa សមាជិក BLACKPINK អាចនឹងចុះកុងត្រាជាមួយនឹងផលិតកម្មអាមេរិក ដោយតម្លៃក្នុងកុងត្រាមានចំនួន ៤៤ ៨១៣ ០០០ ដុល្លារអាមេរិក។
លើសពីនេះ តារាស្រីរូបនេះក៏មានសិទ្ធិរើសស្ទូឌីយ៉ូផ្ទាល់ខ្លួន សម្រាប់ផលិតភ្លេង និង រក្សាភាពឯកជនផ្ទាល់ខ្លួនផងដែរ។ កន្លងមកក៏ធ្លាប់មានសារព័ត៌មានកូរ៉េជាច្រើន បាននិយាយថា Lisa បានបដិសេធការចុះកុងត្រាថ្មីដែលមានតម្លៃជិត ៤០លានដុល្លារអាមេរិក ជាមួយនឹងផលិតកម្ម YG Entertainment។
បើទោះជាមានពាក្យចចាមអារ៉ាមនិយាយអំពីកុងត្រារបស់ Lisa ជាច្រើនក៏ដោយ ក៏ YG Entertainment មិនទាន់ធ្វើការបកស្រាយជុំវិញពាក្យចចាមអារ៉ាមទាំងអស់នោះដែរ៕