(វីដេអូ) ឪពុកម្ដាយ Jaonaay លាន់មាត់ភ្លែត ឃើញកូនប្រុសផ្អែមល្ហែមដាក់សង្សារ
រំឭកដល់ឈ្មោះកំលោះសង្ហា Jaonaay ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយថា ជាកូនប្រុសច្បង Pin Kejmane និង J Jetrin ពិសេស កូនប្រុសទាំង ៣ របស់តារាប្រុសស្រីជើងចាស់ Pin និង J ក៏កំពុងតែទាក់ទាញចិត្តនារីៗមិនតិចដែរ តាមរយៈរូបសម្រស់ដ៏ស្រស់សង្ហារបស់ពួកគេ។
ដោយឡែក បើងាកមកមើលអ្នកកំលោះ Jaonaay ដែលជាកូនប្រុសច្បងវិញ គ្រាន់តែចូលដល់វ័យ ២២ ឆ្នាំភ្លាម កាន់ដៃមិត្តស្រីរូបស្រស់ចូលទៅជំរាបសួរម្តាយឪពុកភ្លែត ដែលនារីរូបស្រស់នោះត្រូវបានមហាជនស្គាល់ឈ្មោះថា NeNe ដែលគិតមកត្រឹមពេលនេះមួយរយៈធំហើយ ដែលអ្នកទាំងពីរប្រកាសទាក់ទងគ្នា។
ជាមួយនឹងទំនាក់ទំនងកំពុងតែផ្អែមល្ហែម ថ្មីៗនេះ Jaonaay បានបង្ហោះវីដេអូផ្អែមល្ហែមជាមួយគូស្នេហ៍ ធ្វើឱ្យអ្នកគាំទ្រច្រាលបេះដូងព្រាត។ ជាក់ស្តែង សូម្បីតែ Pin Kejmane និង J Jetrin ដែលជាម្តាយឪពុកក៏ទប់ចិត្តមិនបានដែរ ពោលគឺ ចូលទៅខមមិនក្រោមការបង្ហោះកូនប្រុសយ៉ាងភ្ញាក់ផ្អើលភ្លាមថា៖ «អួយ»៕ សូមចុចចូលខាងក្រោមដើម្បីទស្សនាវីដេអូ៖