គូស្នេហ៍អភិជន! មិនដល់ ១ ឆ្នាំ ទេព បូព្រឹក្ស និង ជី ដេវីត ទៅលេងបារាំងដល់ទៅ ២ ដង
ថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់តារាចម្រៀងរ៉េប ជី ដេវីត និង តារាចម្រៀង ទេព បូព្រឹក្ស កំពុងផ្ទុះការចាប់អារម្មណ៍ និង បង្ហាញក្ដីរំភើបខ្លាំងចំពោះអ្នកទាំងពីរ ខណៈទទួលបានដំណឹងថាប្ដីប្រពន្ធមួយគូនេះធ្វើដំណើរទៅប្រទេសអ៊ីតាលី ដើម្បីចូលរួមកម្មវិធី Fashion លំដាប់ពិភពលោកមួយ។
បើតាមរយៈការចែករំលែករូបភាព និង ដំណឹងពីក្រុមអ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីររូបនេះ បានឱ្យដឹងថាអ្នកទាំងពីរបានចេញដំណើរទៅប្រទេសអ៊ីតាលី នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះហើយ ដើម្បីចូលរួមកម្មវិធី ដែលមានឈ្មោះថា Milan Fashion Week Spring/Summer 2024 ក្រោមការអញ្ជើញពី Brand លំដាប់ពិភពលោកមួយ។
មុននឹងឈានដល់ម្មវិធី Milan Fashion Week នេះ មហាជនអ្នកគាំទ្រកំពុងតែចាប់ក្រសែភ្នែកមើល គូស្វាមីតារាចម្រៀងល្បីឈ្មោះនេះ កំពុងតែចាយជីវិតយ៉ាងស៊ីវីល័យនៅឯប្រទេសបារាំង មុននឹងបង្ហាញខ្លួននៅឯប្រទេសអ៊ីតាលី។
ក្នុងនោះ អ្នកគាំទ្របានលើកឡើងថា លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ពិតជាតារាហាយសូរ ស៊ីវីល័យយ៉ាងខ្លាំង ក៏ព្រោះតែកាលពីអំឡុងខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ អ្នកទាំងពីរទើបតែធ្វើដំណើរទៅប្រទេសបារាំង ចាយលុយទិញសម្ភារប៊្រេនខ្ទង់រាប់ម៉ឺនដុល្លារ ហើយនៅខែកញ្ញា ឆ្នាំ ២០២៣ នេះ អ្នកទាំងពីរបានធ្វើដំណើរទៅកាន់ប្រទេសបារាំងជាថ្មីម្តងទៀត៕