
ស្ងាត់ៗ! ស្រីស្អាត រ៉ាប៊ី សូត្រមន្តឡើងវីឡាថ្មី ធំប្រណីត ស្កឹមស្កៃមិនធម្មតាទេ
ប្រិយមិត្តច្បាស់ជាបានស្គាល់មកហើយ តារាចម្រៀងស្រីរាងតូចច្រឡឹង សម្រស់ស្រស់សោភា សាច់សខ្ចី ម្ចាស់បទ «មាន់ស្រែ» កញ្ញា រ៉ាប៊ី តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនស្ទើរពេញប្រទេស ព្រោះតារាស្រីរូបនេះពោរពេញទៅដោយទេពកោល្យខាងផ្នែកសិល្បៈជាច្រើន ហើយសឹងតែរាល់បទចម្រៀងនីមួយរបស់នាង គឺល្បីល្បាញខ្លាំង និងឮសឹងតែគ្រប់ទីកន្លែង ជាពិសេសនៅពេលមានកម្មវិធីសប្បាយៗ។
រឿងដែលគួរឱ្យអបអរសាទរ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ស្រីស្អាត រ៉ាប៊ី ទើបតែបានធ្វើពិធីឡើងគេហដ្ឋានថ្មី ដែលមានទីតាំងនៅម្តុំពោធិ៍ចិនតុង ដែលជាប្រភេទផ្ទះវីឡា។ ចំពោះកម្មវិធីនេះដែរ គឺនៅពេលព្រឹកមានពិធីនិមន្តព្រះសង្ឃមកសូត្រមន្តលើករាសី រីឯពេលល្ងាចក៏មានអញ្ជើញភ្ញៀវជិតដិតមកចូលរួមប្រហែលជា១០ផងដែរ។
គេសង្កេតឃើញថា មួយរយៈនេះ រាប៊ី ពិតជាមានការមមាញឹកយ៉ាងខ្លាំងក្នុងវិស័យសិល្បៈទាំងការថតស្ព័តផ្សព្វផ្សាយផលិតផល ហើយក្រៅពីអាជីពសិល្បៈ កញ្ញាក៏មានមុខជំនួញមួយក្តោបនៅក្នុងដៃផងដែរ៕