(វីដេអូ) ស្កឹមស្កៃណាស់! ទិដ្ឋភាពហាង និង ផ្ទះថ្មី ឱក សុគន្ធកញ្ញា បំពាក់សុទ្ធតែគ្រឿងសង្ហារិមទំនើបៗ
ក្រៅពីជោគជ័យលើអាជីពចម្រៀង ស្រាប់តែនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ អ្នកនាង ឱក សុគន្ធកញ្ញា បានឡើងគេហដ្ឋានថ្មី និង បើកសម្ភោធជាផ្លូវការរបស់ហាងកាបូប ASK BRAND ដែលមានទីតាំងនៅក្នុងបុរីជីបមុង ២៧១ ក្នុងការបើកសម្ភោធនេះ គេក៏ឃើញមានវត្តមានបងប្អូនសិល្បករជាច្រើនចូលរួមផងដែរ។
ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនូវទិដ្ឋភាពជុំវិញហាង និង ក្នុងផ្ទះ ពិតជាស្រស់ស្អាតមានភាពទាក់ទាញ រីឯការរចនាបទគឺពិតជាស្រស់ស្អាតខ្លាំងមែនទែន អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ខាងក្នុងផ្ទះពីមួយជាន់ទៅមួយជាន់គឺថាប្លែក មានការដាក់តាំងរូបថតគ្រួសារ បំពាក់សុទ្ធតែគ្រឿងសង្ហារិមទំនើបៗ អ្វីដែលអស្ចារ្យនោះគឺប្រើសុទ្ធតែជណ្តើរយន្តថែមទៀតផង។
មហាជនក្នុងប្រទេសគ្រប់ស្រទាប់ តែងតែលួចសរសើរពីអ្នកម៉ាក់អភិជនរូបនេះថា ជាតារាស្រីដែលមានសំណាង មានគ្រួសារពោរពេញដោយសុភមង្គល មានស្វាមីយកចិត្តទុកដាក់ ស្រឡាញ់ថ្នាក់ថ្នមគ្រប់សព្វបែបយ៉ាង បើទោះជាកំពុងតែពពោះកូនទី២ ក្នុងផ្ទៃក្តី តែអ្នកម៉ាក់វ័យក្មេងរូបនេះ នៅតែមានសម្រស់ស្រស់សោភា៕