Zhao Lusi ស្រឡាំងកាំង ខណៈអ្នកការពារនាង អចេតនាធ្វើឱ្យអ្នកដំណើរម្នាក់ដួលនៅចំពោះមុខ
ថ្មីៗនេះ តារាសម្តែងស្រី Zhao Lusi បានបង្ហាញខ្លួននៅអាកាសយានដ្ឋានសៀងហៃ ធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីចូលរួមកម្មវិធី Fashion Week ខណៈដើរនៅក្នុងព្រលានយន្តហោះនោះ តារាស្រីវ័យក្មេងរូបនេះ ត្រូវបានក្រុមអ្នកគាំទ្រចោមរោមជុំជិត ជាមួយនឹងសំបុត្រលើកចិត្តជាច្រើនដល់នាង។
ក្នុងនោះដែរ តារាស្រីរូបនេះបានទទួលសំបុត្រពីអ្នកគាំទ្ររបស់នាងទាំងទឹកមុខរីករាយជាមួយនឹងស្នាមញញឹមរាក់ទាក់ជាប់ជានិច្ច យ៉ាងគួរឱ្យស្រឡាញ់ ប៉ុន្តែអំឡុងពេលធ្វើដំណើរតាមច្រកត្រៀមឡើងយន្តហោះ មានអ្នកគាំទ្រជាច្រើននៅតែតាមនាងជាប់រហូត។
ហេតុដូច្នេះហើយ ធ្វើឱ្យអ្នកតាមការពារមើលថែសុវត្ថិភាពបានបុកអ្នកដំណើរស្រីម្នាក់ ដល់ថ្នាក់ដួលនៅចំពោះមុខនាង ធ្វើឱ្យ Zhao Lusi ស្រឡាំងកាំង ស្ទុះភ្លាមទៅជួយលើកនាង ហើយនិយាយពាក្យសុំទោសជាច្រើនដងយ៉ាងយកចិត្តទុកដាក់។
បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ធ្វើឱ្យមនុស្សជាច្រើនកោតសរសើរដល់ Zhao Lusi យ៉ាងច្រើនថា នាងស្រស់ស្អាតហើយថែមទាំងមានចិត្តល្អទៀត៕