ស្អាតឥតទាស់! លំដាប់រងទាំង ៣ នៃកម្មវិធី MGC 2023 គ្រងឈុតអប្សរា និង នាងនាគ សមសួនថ្លៃថ្នូរណាស់
នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ គណនីហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Miss Grand Cambodia បានចេញមកបង្ហោះរូបភាពលំដាប់រងទាំង ៣ របស់កម្មវិធី រួមមានកញ្ញា អ៊ុន លក្ខិណា លំដាប់រងទី ២, កញ្ញា ស៊ូ ស្រីនិច លំដាប់រងទី ៣ និង កញ្ញា ម៉ែន ណងនិត លំដាប់រងទី ៤ ក្នុងឈុតសម្លៀកបំពាក់អប្សរា និង នាងនាគដែលជាឈុតបុរាណតំណាងឱ្យស្ត្រីខ្មែរ។
ទន្ទឹមនឹងគ្រងឈុតអប្សរា និង នាងនាគនោះ គេឃើញថាបេក្ខភាពទាំង ៣ ពិតជាមានភាពស្រស់ស្អាតណាស់ សមជានារីខ្មែរប្រកបដោយចរិយា និង សម្រស់ខ្លាំងណាស់។ ដោយឡែក ងាកទៅមើលអ្នកគាំទ្រវិញ ក៏សរសើរមិនដាច់ពីមាត់នូវរូបសម្រស់របស់បវរកញ្ញាទាំង ៣ ដែលបានគ្រងឈុតក្នុងអត្ថន័យលើកស្ទួយដល់ស្ត្រីខ្មែរ និង វប្បធម៌របស់ខ្មែរដែលមានតាំងពីបុរាណ។ ចង់ដឹងថាបវរកញ្ញាទាំង ៣ ស្រស់ស្អាតកម្រិតណាសសូមទស្សនារូបភាពខាងក្រោម៖
១. កញ្ញា អ៊ិន លក្ខិណា លំដាប់រងទី ២
២.កញ្ញា ស៊ូ ស្រីនិច លំដាប់រងទី ៣
៣.កញ្ញា ម៉ែន ណងនិត លំដាប់រងទី ៤