ផ្អែមអើយផ្អែម! ទើបមានសង្សារថ្មីថ្មោង Jaonaay បង្ហោះរូបស្វីតមិនលស់ថ្ងៃ សូម្បីឪពុកក៏ចូលទៅខំមិន
ចាប់តាំងពីបើកចំហអំពីទំនាក់ទំនងស្នេហាជាមួយនឹងស្រីស្រស់ Nenepy មក គេសង្កេតឃើញថាអ្នកកំលោះ Jaonaay ដែលទើបតែមានអាយុ ២២ ឆ្នាំ និង មានស្នេហាថ្មីថ្មោងនោះ ហាក់កំពុងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូសង្សារមិនដាច់ឡើយលើបណ្ដាញសង្គមអ៊ីនស្តាក្រាម និង ហ្វេសប៊ុក។
ជារឿយៗ គូស្នេហ៍វ័យក្មេងមួយនេះតែងបានកាន់ដៃគ្នាទៅកម្សាន្តក្នុង និង ក្រៅប្រទេសនាំឱ្យមហាជនលួចច្រណែនព្រោងព្រាត។ តួយ៉ាង ថ្មីៗនេះស្រាប់តែអ្នកកំលោះ Jaonaay បានចេញមកបង្ហោះរូបភាពថើបគ្នា និង ឱបកៀកកើយគ្នាលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់ខ្លួន ដែលនេះបានធ្វើឱ្យអ្នកគាំទ្រចូលទៅចុច Like ចុចបេះដូងសម្ដែងក្តីរីករាយជាខ្លាំង។
មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណេះទេ សូម្បីលោក J Jetrin ដែលជាឪពុកក៏បានចូលទៅ Like រូបភាពរបស់កូនប្រុសដែរ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងបញ្ចេញមតិពេញចិត្តទៀតផង។ ជាមួយគ្នានេះ បានធ្វើឱ្យមហាជនយល់ថាមិនយូរប៉ុន្មានទេ Jaonaay អាចនឹងមានដំណឹងល្អមិនខាន ព្រោះថាលោក J Jetrin ពិតជាពេញចិត្តនូវស្នេហារបស់កូនប្រុសខ្លួនខ្លាំងណាស់៕