មួយចប់ The Voice ពេជ្រ សោភា តែងខ្លួនមួយចាស់ដៃ គ្រងឈុតម៉ូដស្អាតប្រណីតៗបង្អួតរាង ផ្អើលអ្នកគាំទ្រ
មហាជនអ្នកគាំទ្រ អ្នកនាង ពេជ្រ សោភា ច្បាស់ជាបានជ្រាបមកហើយ ក្រៅពីការឆក់បានប្រជាប្រិយពីទឹកដមសំឡេងរបស់អ្នកនាង តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ទៅលើស្ទីល Fashion នៃការតុបតែងខ្លួនរបស់អ្នកនាងដែរ។ ក្នុងនោះ បើទោះជាមានវ័យល្បាក់ ៤០ ឆ្នាំ ក្តី តែការលេងខ្លួនរបស់អ្នកនាង ពេជ្រ សោភា គឺចេញមកម្តងៗទាក់ភ្នែកយ៉ាងខ្លាំង។
តួយ៉ាង ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ៣ ក្នុងនាមជា Coach មួយរូប អ្នកនាង ពេជ្រ សោភា បានឆក់យកបេះដូងអ្នកគាំទ្រ ឱ្យសម្លឹងរូបអ្នកនាងសឹងមិនដាក់ភ្នែកនោះឡើយពីមួយវគ្គទៅមួយវគ្គ ព្រោះការជ្រើសរើសឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត មានពណ៌ចែងចាំងនៅលើឆាកប្រកួត។
១. វគ្គ Blind Audition
២. វគ្គ The Battle
៣. វគ្គ Knockout
៤. វគ្គ Live Show សប្តាហ៍ទី ១
៥. វគ្ក Live Show សប្តាហ៍ទី ២
៦. វគ្គ Live Show សប្តាហ៍ទី ៣
៧. វគ្គ Live Show សប្តាហ៍ទី ៤
៨. វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
៩. វគ្គផ្តាច់ព្រ័ត្រ