(វីដេអូ) ស៊ឹម ច័ន្ទពន្លឺ លេងស្ទីលប្លែកមួយបែបក្នុង MV បទថ្មី មានទាំងការរ៉េបយ៉ាងទាក់ទាញ
បើនិយាយពីប្រុសស្អាត ស៊ឹម ច័ន្ទពន្លឺ បន្ទាប់ពីក្លាយជាតារាចម្រៀងពន្លកថ្មីដ៏មានសន្ទុះការស្រឡាញ់គាំទ្រខ្លាំងក្នុងវិស័យចម្រៀង កំពូលបេក្ខភាព Cambodian Idol រដូវកាលទី ៤ រូបនេះ ក៏កំពុងតែប្រមូលប្រជាប្រិយភាពថែមទៀតពីការចេញបទចម្រៀង និង MV ថ្មីផ្ទាល់ខ្លួនជាបន្តបន្ទាប់ក្នុងផលិតកម្មរស្មីហង្សមាសដែលឃើញថាទទួលបានការគាំទ្រពីមហាជនជាច្រើន។
ដោយឡែក ថ្មីៗនេះ កាន់តែមានការចាប់អារម្មណ៍ខ្លាំងពីអាយដល ស៊ឹម ច័ន្ទពន្លឺ ក្រោយពីបានឃើញលោកបញ្ចេញ MV បទចម្រៀងថ្មីមួយទៀតមានចំណងជើងថា «លេខសូន្យ» ជាបទចម្រៀងថ្មី ស្ទីលថ្មីបែបរ៉េបយ៉ាងទាក់ទាញ ជាពិសេសទាំងស្ទីលលេងខ្លួនដ៏ស្រស់សង្ហា និង អត្ថន័យរ៉េបក្នុងបទថ្មីនេះប្លែកខ្លាំង ដែលកំពុងពេញនិយមសម្រាប់យុវវ័យទទួលបានការគាំទ្រខ្លាំង។
ជាមួយគ្នានោះ មហាជនអ្នកគាំទ្រដែលបានទស្សនា MV បទថ្មីរបស់តារាចម្រៀងរូបនេះ ក៏កំពុងតែចាប់អារម្មណ៍ និង សរសើរពីស្នាដៃថ្មីរបស់លោក ទាំងបទចម្រៀង និង ស្ទីលថ្មីក្នុង MV បទនេះផងដែរ៕