ខ្លាំងមែន! វ័យត្រឹម ២២ ឆ្នាំ សំណាង អេលីណា ជោគជ័យបានមកុដដល់ទៅ ៣ ក្នុងវិស័យបវរកញ្ញា
នៅក្នុងវិស័យនៃការប្រកួតបវរកញ្ញានេះអាចនិយាយបានថាកញ្ញា សំណាង អេលីណា គឺជាបេក្ខនារីម្នាក់ដែលក្លាហាន និង តស៊ូ ដែលចាប់ផ្តើមចូលរួមប្រកួតបវរកញ្ញា តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។
កាលពីឆ្នាំ ២០១៧ កញ្ញា សំណាង អេលីណា បានចូលរួមការប្រកួតដំបូងនៅក្នុងកម្មវិធី World Miss University Cambodia 2017 ដោយទទួលបានជ័យលាភី លំដាប់រងទី១។ បន្ទាប់មក នៅក្នុងអំឡុងឆ្នាំ ២០១៩ កញ្ញាក៏ធ្លាប់ឆ្លងកាត់ការប្រកួតប្រជែងក្នុងកម្មវិធី Miss Universe Cambodia 2019 ហើយក៏បានឈ្នះមកុដជាបវរកញ្ញាឯកចក្រវាលផងដេរ។ ស្រាប់តែពេលនេះ កញ្ញា សំណាង អេលីណា ដែលជាបវរកញ្ញាឯកចក្រវាលកម្ពុជាត្រូវបានជ្រើសរើសក្លាយជា Miss International Cambodia 2023 ដែលនឹងតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។
ចំពោះចម្លើយដែលកម្មវិធីជ្រើសរើសយក សំណាង អេលីណា ជាអ្នកតំណាងឱ្យកម្ពុជា ក៏ព្រោះនាងមានភាពវៃឆ្លាត ស្អាត មានចំណេះដឹងខ្ពស់ មានអត្តចរិតល្អ មានភាពខ្លាំង ជាមនុស្សទន់ភ្លន់សុភាពរមទម ជាពិសេសមានភាពជាអ្នកដឹកនាំ ដែលស័ក្តិសមបំផុតក្នុងការតែងតាំងឱ្យក្លាយជា Miss International Cambodia 2023 ដើម្បីចូលរួមប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសជប៉ុន ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ៕