មាស សុខសោភា ប្រាប់ថាស្រឡាញ់ វីជេ អាណូ ខ្លាំង ពេលបានជួបគ្នាជាថ្មី
ក្រោយពីបាត់មុខលើវិថីសិល្បៈ និង បានបង្ហាញមុខជាថ្មីលើបណ្តាញសង្គមស្របពេលកំពុងជួបព្យុះភ្លៀងជីវិត ពេលនេះ អតីតពិធីការិនីល្បីឈ្មោះ វីជេ អាណូ ក៏ហាក់ស្រោចស្រង់ចេញពីភាពលំបាករបស់ខ្លួនម្តងបន្តិចៗវិញហើយ ក្រោយពីមានការលើកទឹកចិត្ត និង ជួយជ្រោមជ្រែងពីមិត្តភក្តិទាំងក្នុង-ក្រៅសិល្បៈ។ ក្នុងនោះ វីជេ អាណូ ក៏បានពង្រឹងរបររកស៊ីរបស់ខ្លួន និង បានបង្ហាញមុខ ព្រមទាំងទទួលការងារមួយចំនួនក្នុងវិថីសិល្បៈវិញហើយ។
ងាកទៅកាន់ តារាចម្រៀង មាស សុខសោភា ឯនោះវិញ ក្រោយពី វីជេ អាណូ បានស្ងប់ស្ងាត់លើវិថីសិល្បៈ ទំនងតារាស្រីទាំង ២ ក៏មិនបានជួបគ្នានោះឡើយ។ យ៉ាងណា ថ្មីៗនេះ ក្រោយពីបែកគ្នាច្រើនឆ្នាំ និង បានជួបគ្នាជាថ្មីម្តងទៀត អ្នកនាង មាស សុខសោភា ក៏បានបង្ហោះរូបថតជុំគ្នានឹង វីជេ អាណូ ព្រមទាំងភ្ជាប់សារមួយយ៉ាងមានន័យ។
សារនោះ អ្នកនាង មាស សុខសោភា បានរៀបរាប់យ៉ាងខ្លីថា៖ «ស្រឡាញ់គាត់ណាស់ ស៊ូស៊ូ! សូមព្រះម៉ែតាមថែរក្សាគាត់រហូត Soun Pheakdey»៕