(វីដេអូ) អូសមិនផុត! បទ «ក្លិនផ្កាម្អម» របស់ ទូច ស៊ុននិច ត្រូវគេយកទៅ remix នឹងបទ «ព្រាននារី» របស់ វណ្ណដា ល្បីខ្លាំងលើ TikTok
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok កំពុងផ្ទុះការចាប់អារម្មណ៍នូវចម្រៀងមួយបទរបស់តារាចម្រៀងសំឡេងផ្អែម ទូច ស៊ុននិច គឺបទ «ក្លិនផ្កាម្អម» ដែលល្បីល្បាញកាលពីជាង ២០ ឆ្នាំមុន យកទៅ remix នឹងបទ «ព្រាននារី» របស់តារាចម្រៀងរ៉េប វណ្ណដា។
បទចម្រៀង remix រវាងបទ «ក្លិនផ្កាម្អម» និង បទ «ព្រាននារី» ត្រូវបានអ្នកលេងបណ្តាញសង្គម Tik Tok យកទៅលេងជាបន្តបន្ទាប់ ដោយខ្លះយកទៅរាំ ខ្លះយកទៅត្រាប់មាត់តាម ជាដើម។ លើសពីនេះបទ remix រវាងតារាចម្រៀងរៀមច្បង ទូច ស៊ុននិច និង តារាចម្រៀងរ៉េប វណ្ណដា អូសនៅលើ newsfeed របស់ Tik Tok គឺស្ទើតែមិនផុតទាល់តែសោះ៕