(វីដេអូ) ព្រះកាយចន្ទ បង្ហាញសមត្ថភាពនិយាយភាសាអង់គ្លេស និង ថៃយ៉ាងល្អ ក្រោយឮល្ហៀងៗនឹងចូលប្រកួត MGC 2024
ចាប់តាំងពីផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីមក កម្មវិធី Miss Grand Cambodia ហាក់កំពុងតែមានសន្ទុះគាំទ្រខ្លាំងពីសំណាក់មហាជនខ្មែរ។ លើសពីនោះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីតារាសម្ដែង តារាម៉ូដែលខ្មែរច្រើនរូបផងដែរ ចង់សាកល្បងចូលរួមក្រកួតប្រជែងដណ្ដើមមកុដ ទោះបីមានឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈរួចជាស្រេចក៏ដោយ។
ដោយឡែក កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី ព្រះកាយចន្ទ បានបង្ហាញដំរួយថានឹងចូលរួមប្រកួតកម្មវិធី Miss Grand Cambodia 2024 ។ ជាមួយនឹងការឱ្យដំរួយនេះ សម្រាប់មហាជនក៏រំភើបចិត្តណាស់ព្រោះ ព្រះកាយចន្ទ មានទាំងសម្រស់ សមត្ថភាព និង ចំណេះដឹង។ មួយវិញទៀត ស្រីស្រស់រូបនេះក៏ជាគ្រូបង្រៀនសិល្បៈ និង បង្ហាញម៉ូដផងដែរ។
ងាកមកមើលកញ្ញា ព្រះកាយចន្ទ វិញ គ្រាន់តែបង្ហើបដំណឹងចូលរួមប្រកួតកម្មវិធី Miss Grand Cambodia 2024 ភ្លាម នាងទទួលបានការគាំទ្រពីមហាជនជាខ្លាំងរហូតត្រូវចេញមកអរគុណអ្នកគាំទ្រនាង។ ជាមួយនឹងការចេញវីដេអូអរគុណ ស្រីស្រស់រូបនេះក៏បានបញ្ចេញសមត្ថភាពការនិយាយភាសា អង់គ្លេស និង ថៃបានយ៉ាងល្អ ដែលនេះបានធ្វើឱ្យមហាជនរំពឹងកាន់តែខ្ពស់ថានាងនឹងអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលដល់ Top កំពូលណាមួយមិនខាន៕