បង្កើតតាំងពីឆ្នាំ ១៩៥២ តែមានដឹងអត់ប្រទេសណាបានឈ្នះមកុដ Miss Universe ច្រើនជាងគេ?
ឆ្នាំនេះ កម្មវិធីបវរកញ្ញាចក្រវាល ឬ Miss Universe នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែវិច្ឆិកា នៅប្រទេស El Salvador ដែលមានបេក្ខភាពតំណាងប្រទេសចូលរួមរហូតដល់ទៅ ៩៦ ប្រទេស។ មកទល់ពេលនេះ ជាងកន្លះទសវត្សរ៍ទៅហើយដែលកម្មវិធីនេះធ្វើឡើង ពោលគឺតាំងពីឆ្នាំ ១៩៥២ ម្ល៉េះ ចំណែកម្ចាស់ជ័យលាភីពីមួយជំនាន់ទៅមួយជំនាន់ ក៏បានធ្វើឲ្យកម្មវិធីនេះល្បីល្បាញជាសកលផងដែរ។ ខណៈមានប្រទេសច្រើនចូលរួមរៀងរាល់ឆ្នាំ ប្រិយមិត្តដែលតាមដានកម្មវិធីនេះមានដឹងទេថា តើប្រទេសណាដែលដណ្តើមមកុដបានច្រើនជាងគេ?
ការពិតណាស់ តាមរយៈតារាង Sash Factor International ដែលបានធ្វើបច្ចុប្បន្នភាព (Update) ចំនួនម្ចាស់មកុដកម្មវិធី Miss Universe ក្នុងនោះមានប្រទេសចំនួន ៤ ដែលឈ្នះមកុដ ៣ ដង ស្មើគ្នាគឺ ឥណ្ឌា ម៉ិកស៊ិកកូ ស៊ុយអែត និង អាហ្វ្រិកខាងត្បូង ចំណែកប្រទេសហ្វីលីពីនឈ្នះបាន ៤ ដង ប្រទេស Puerto Rico ឈ្នះបាន ៥ ដង ប្រទេសវ៉េណេស៊ុយអេឡាឈ្នះបាន ៧ ដង និង អាមេរិកឈ្នះបាន ៩ ដង។
សរុបមកអាមេរិកឈ្នះមកុដច្រើនជាងគេ ដែលការប្រកួតចុងក្រោយកាលពីឆ្នាំ ២០២២ បវរកញ្ញាអាមេរិក គឺនាង R’Bonney Gabriel ជាម្ចាស់មកុដ។ ចុះតើឆ្នាំ ២០២៣ នេះ ប្រទេសណាទៅដែលនឹងក្លាយជាម្ចាស់មកុដ? ឬ មួយអាមេរិកទៀត?