ប្លែកណាស់! កូនៗកាន់តែធំពេញវ័យ នាយ ពាក់មី បង្ហាះសារប្លែកៗថាចង់បានកូនប្រសា ចង់បានចៅព
មហាជនអ្នកតាមដានជីវិតឯកជនរបស់តារាកំប្លែង នាយ ពាក់មី ច្បាស់ជាបានដឹងមកហើយថា សព្វថ្ងៃលោក និង ភរិយា មានកូនប្រុសស្រីចំនួន ៣ នាក់ ដោយកូនស្រីច្បងវ័យ ១៤ ឆ្នាំ កូនប្រុសទី ២ អាយុ ១១ ឆ្នាំ និង កូនប្រុសពៅអាយុ ៦ ឆ្នាំ។
ជាការពិត ស្របពេលកូនៗកំពុងតែនៅក្មេងវ័យនៅឡើយ ស្រាប់តែមួយរយៈចុងក្រោយនេះ នាយ ពាក់មី ហាក់បង្ហាញកាយវិការប្លែកៗ ដោយតែងតែបង្ហោះសារខ្លីៗចង់មានកូនប្រសា ចង់មានចៅពនឹងគេនឹងឯងដែរ។
សារខ្លីៗនោះ នាយ ពាក់មី ក៏ត្រូវបានមហាជនលើកឡើងថា ប្រហែលជា នាយ ពាក់មី ចង់ឱ្យកូនៗឆាប់ធំពេញក្រមុំ ពេញកំលោះឱ្យលឿនៗ ដើម្បីសាងគ្រួសារ និង ឆាប់មានចៅពនឹងគេនោះឯង៕