អាយុ ២៣ ឆ្នាំ អ្នកម៉ាក់អភិជន សិទ្ធី នីកា មានជីវិតពេញបរិបូរ មិនថាគ្រួសារ និង ការងារ
តារាសម្ដែងស្រីដ៏ឆ្នើមរបស់កម្ពុជា សិទ្ធី នីកា កន្លងមក តែងឆក់ប្រជាប្រិយភាពពីមហាជនតាមរយៈការបង្ហាញខ្លួនសម្ដែងយ៉ាងប៉ិនប្រសប់ក្នុងខ្សែភាពយន្តជាច្រើន។
ងាកមកជីវិតឯកជនវិញ ដូចប្រិយមិត្តភាគច្រើនបានជ្រាបរួចមកហើយថា អ្នកនាង សិទ្ធី នីកា បានរៀបការជាមួយសែរាជវង្ស ដែលគ្រួសារអ្នកនាងមានសុភមង្គលខ្លាំងណាស់ ព្រោះមានស្វាមីពូកែយល់ចិត្ត ស្រឡាញ់មើលថែ ផ្ដល់តម្លៃ ពិសេសអ្នកនាង និង ស្វាមីក៏មានចំណងដៃកូនប្រុសដ៏ឆ្លាត គួរឱ្យស្រឡាញ់ម្នាក់។
តួយ៉ាងនៅក្នុងថ្ងៃខួបកំណើតអាយុ ២៣ ឆ្នាំ សិទ្ធី នីកា កាន់តែមានក្ដីសុខ និង ជាថ្ងៃពិសេសសម្រាប់អ្នកម៉ាក់ដ៏អភិជនរូបនេះ ដោយគេឃើញស្វាមីនាង បានបង្ហោះសារជូនពរភរិយាបណ្ដូលចិត្តពោរពេញដោយភាពផ្អែមល្ហែម បន្ថែមរសជាតិស្នេហ៍ឱ្យកាន់តែមានអត្ថន័យ។
សិទ្ធី នីកា ត្រូវបានមហាជនចាត់ទុកជាតារាស្រីដ៏មានសំណាង ត្រឹមតែវ័យ ២៣ ឆ្នាំសោះ អ្នកនាងមានជីវិតពេញបរិបូរគួរឱ្យកោតសរសើរ មិនថាគ្រួសារពោរពេញដោយភាពកក់ក្ដៅ ការងារសិល្បៈ ឬ ទ្រព្យសម្បត្តិឡើយ៕