កក្រើកឆាកយប់មិញ! ចន សុទីម៉ា ឈ្នះមកុដ Miss Universe Cambodia 2023 ផ្អើលអ្នកគាំទ្រអបអរព្រាត
កម្មវិធីប្រកួតសម្រស់ដ៏ធំនៅកម្ពុជា Miss Universe Cambodia 2023 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅរាត្រីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ ដោយបវរកញ្ញាគ្រងមកុដបានទៅលើស្រីស្រស់មានទាំងរូបសម្រស់ សមត្ថភាព និង ចំណេះដឹង ចន សុទីម៉ា ខណៈ លំដាប់រងទី ១ បានទៅលើ MUC ភ្នំពេញ លំដាប់រងទី ២ បានទៅលើ MUC ស្វាយរៀង លំដាប់រងទី ៣ បានទៅលើ MUC បាត់ដំបង និង លំដាប់រងទី ៤ បានទៅលើ MUC ព្រៃវែង។
ការទទួលបានតំណែងក្លាយជារាជិនីគ្រងមកុដ Miss Universe Cambodia 2023 របស់ ចន សុទីម៉ា បានធ្វើឱ្យទស្សនិកជនអ្នកគាំទ្រវិស័យបវរកញ្ញាមួយនេះ ពេញចិត្តជាខ្លាំង ព្រោះនាងគឺជាបវរកញ្ញាដែលមានទាំងព្រម មិនថាបទពិសោធ ចំណេះដឹង សមត្ថភាពនោះទេ ជាពិសេស ចន សុទីម៉ា មានរូបរាងមុខមាត់ស័ក្ដិសមតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ៕
រូបភាព៖ Vong Kakkda