នៅមិននៅ! មកជេរ Cardi B រឿងចេញចម្រៀង មានអីនាងដាក់ទៅវិញប៉ុន្មានម៉ាត់ បាត់មាត់ដូចគេចុក
មហាជនប្រហែលជាស្គាល់មកហើយ នូវតារាចម្រៀងរ៉េប Cardi B ដែលជាតារាស្រីមាត់ឆៅដៃឆៅ ដែលនាងនេះហើយ ជាអ្នកយកម៉ៃក្រូគប់អ្នកគាំទ្រកណ្តាលហ្វូងការប្រគំតន្រ្តីកាលពីថ្ងៃមុននោះ។
យ៉ាងណាមិញ ជារឿយៗ តែងតែមានអ្នកមិនពេញចិត្តមួយចំនួន នាំគ្នាជេរស្តីរឿងនេះនោះមិនចេះចប់ឡើយ ហើយរាល់ដងនាងក៏តែងតបទៅវិញមួយចុកៗ មិនឱ្យចាញ់ដៃនោះទេ។
ជាក់ស្តែងថ្មីៗនេះ Cardi B ក៏ត្រូវគេជេររិះគន់ម្តងទៀតហើយ ទាក់ទងនឹងការចេញចម្រៀងរបស់នាង ហើយនាងឆ្លើយតបប៉ុន្មានម៉ាត់ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនពេញចិត្តជាខ្លាំង។ ក្នុងនោះ នាងបានតបផាំងៗបែបនេះថា «នៅក្នុងខួររបស់ពួកអ្នកឯង តើខ្ញុំគួរតែចេញបទចម្រៀងនៅពេលណា? ឆ្នាំ ២០២៥ ? គេទម្លាក់ចម្រៀងរាល់ខែ ខ្ញុំក៏ធ្វើតាមគម្រោងរបស់ខ្ញុំ យ៉ាងមិចចង់ឱ្យខ្ញុំចាំគេទម្លាក់ហើយ ៦ ខែ ទើបខ្ញុំអាចទម្លាក់តាមក្រោយ? ខ្ញុំត្រូវសុំអនុញ្ញាត ឬសុំអីពីអ្នកឯងមុនសិនមែនទេ? ជួបគ្នាថ្ងៃស្អែកណាចា»៕