ផ្ទុះចចាមអារ៉ាមយូរ ទីបំផុត Kylie Jenner និង Timothee ឱបថើបគ្នា ប្រកាសចំណងស្នេហ៍ជាសាធារណៈហើយ
សេដ្ឋិនីវ័យក្មេង Kylie Jenner និង តារាសម្ដែងប្រុសមុខស្រស់ Timothee Chalamet នៅទីបំផុត បានបង្ហាញពីចំណងស្នេហ៍ដ៏ស្អិតល្មួតរបស់ពួកគេ ជាសាធារណៈហើយ ក្រោយផ្ទុះចចាមអារ៉ាមអស់មួយរយៈធំមក។
គូស្នេហ៍តារាល្បីមួយគូនេះ ត្រូវបានប្រទះឃើញចូលរួមកម្មវិធីប្រគំតន្ត្រីរបស់ Beyonce កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ដោយពួកគេបានបង្ហាញភាពស្និទ្ធស្នាល ឈរឱបថើបគ្នាយ៉ាងផ្អែមល្ហែម ក្នុងចំណោមហ្វូងមនុស្សជាច្រើន ដោយលែងលាក់បាំងពីចំណងស្នេហ៍របស់ពួកគេពីភ្នែកមហាជនទៀតហើយ។
គួរឱ្យដឹងផងដែរថា តារាស្រី Beyonce បានធ្វើការប្រគំតន្ត្រីធំមួយក្នុងថ្ងៃកំណើតគម្រប់អាយុ ៤២ ឆ្នាំរបស់នាង ដោយបានទាក់ទាញតារាលំដាប់ A ជាច្រើនមកចូលរួម រួមមានតារាចម្រៀង Adele, Justin Bieber, Hailey Bieber, Zendaya, Tom Holland ក៏ដូចជា Kim Kardashian ជាដើម៕