បើកឆាកឆ្នាំដំបូង! ផ្ទុះការចាប់អារម្មណ៍បេក្ខភាព Mister Glam Cambodia ព្រោងព្រាត
នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់បុរសឯកដ៏ថ្មីសន្លាងមួយរបស់កម្ពុជា Mister Glam Cambodia បានចេញមកប្រកាសបេក្ខភាពផ្លូវការទាំង ៦៦ រូបរបស់ខ្លួនដែលជម្រុះចេញពី ១៤៦ នាក់កាលពីថ្ងៃដាក់ពាក្យដំបូង។
ដោយឡែក បន្ទាប់ពីបង្ហាញបេក្ខភាពរួចមកមហាជនពិតជាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយបេក្ខភាពបុរសឯកនីមួយៗសុទ្ធសឹងតែស្រស់សង្ហា និង មានភាពទាក់ទាញម្នាក់មួយបែបទៅតាមលក្ខណៈរៀងៗខ្លួន។ គួរឱ្យដឹងផងថា សម្រាប់ជ័យលាភីដែលឈ្នះនឹងត្រូវតំណាងឱ្យកម្ពុជាទៅប្រកួតនៅប្រទេសហ្វីលីពីន។ ចង់ដឹងថាបេក្ខភាពបុរសឯក Mister Glam Cambodia ស្រស់សង្ហាកម្រិតណាសូមទស្សនារូបភាពខាងក្រោម ៖