ជិតដល់ថ្ងៃរៀបការ Mark បង្ហោះពី Kimberly កំពុងអង្គុយយំគគ្រូក ហើយប្រាប់ថានាងមានបញ្ហានេះធ្ងន់
នៅសល់មិនប៉ុន្មានថ្ងៃទៀតទេ Mark Prin និង Kimberly នឹងចូលរោងការហើយ បន្ទាប់ពីរើសបានពេលាល្អនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ នាពេលខាងមុខនេះ។ សម្រាប់ថ្ងៃមង្គលនេះដែរ អនាគតគូស្វាមីភរិយាមួយគូនេះបានជ្រើសរើសប្រទេសអ៊ីតាលីជាកន្លែងរៀបចំពិធី។
ស្រប់ពេលជិតដល់ថ្ងៃរៀបការ មួយរយៈចុងក្រោយនេះអនាគតស្វាមីភរិយាមួយគូនេះហាក់មិនសូវមានពេលទំនេរ ឬ បង្ហាញមុខនៅលើបណ្តាញសង្គមឡើយ ដោយអ្នកគាំទ្រគិតថា អ្នកទាំងពីរប្រហែលមមាញឹកខ្លាំងក្នុងការរៀបចំ ក៏ដូចជាត្រៀមខ្លួនសម្រាប់ថ្ងៃពិសេសនាពេលខាងមុខ។
អ្វីដែលមហាជនបារម្ភជាងនេះទៅទៀតនោះ ក្រោយមមាញឹកនឹងការងារផ្សេងៗសម្រាប់ត្រៀមពិធីនាពេលខាងមុខ ស្រាប់តែ Mark Prin បានបង្ហោះរូបភាពអនាគតភរិយាដោយភ្ជាប់ជាមួយខេបសិនធ្វើឱ្យអ្នកគាំទ្របារម្ភព្រាតថា ៖ «ស្រ្តេសពេក ឥឡូវយំមួយហើយ ក្រោយថ្ងៃ ១៤ ជិតមកដល់»៕