មកកម្ពុជាលើកនេះ Engfa លាន់មាត់សរសើរ ព្រះនាងតូច ចេនណា ពេញៗមាត់
នៅរាត្រីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ បវរកញ្ញាថៃនាង Engfa Waraha បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមការបើកបង្ហាញផលិតផលមួយក្នុងស្រុក ដែលបានធ្វើឡើងក្នុងផ្សារទំនើបអ៊ីអនមានជ័យ។ ទន្ទឹមនឹងការមកកាន់ប្រទេសកម្ពុជាលើកទី ២ នេះ គេឃើញថា នាង Engfa ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ ដោយមានការទទួលតាំងពីព្រលានយន្តហោះ ដល់ទីតាំងកម្មវិធី។
មិនត្រឹមតែកញ្ញា Engfa Waraha នោះទេ មានវត្តមានក៏ដូចជាទទួលបានការគាំទ្រពីសំណាក់មហាជនភ្លូកទឹកភ្លូកដីនោះ តែក្នុងនោះក៏មានតារាប្រុសស្រីកម្ពុជាជាច្រើនដែរ ដែលបានលេចមុខក្នុងកម្មវិធីមួយនេះ ពិសេស សូម្បីតែព្រះនាងតូច ចេនណា ក៏បានយាងមកចូលរួមដែរ។
សម្រាប់ស្រីស្រស់ Engfa នៅពេលបានមកប្រទេសកម្ពុជាម្តងនេះ នាងបានបង្ហាញអារម្មណ៍រំភើបរីករាយ ដោយពុំនឹកស្មានថាមានអ្នកគាំទ្រដល់រូបនាងច្រើនដល់ម្លឹងឡើយ។ ជាក់ស្តែង នាងថែមទាំងបានសរសើរព្រះនាងតូចចេនណា មិនដាច់ពីមាត់ទៀតថា ស្អាតខ្លាំង នាងមើលស្ទើរមិនធ្មេចភ្នែកសោះឡើយ៕ សូមចុចខាងក្រោមដើម្បីទស្សនាវីដេអូ៖