ស្រឡាញ់សង្សារខ្លាំង! ភិទិ ក្ដោបមុខយំពេលឡើងច្រៀងលើឆាក នៅចំពោះមុខអ្នកគាំទ្រជាច្រើន
ជឿជាក់ថា ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញ ជាពិសេសអ្នកតាមដានជីវិតស្នេហារវាងកំលោះសង្ហា ថុល សុភិទិ និង គូស្នេហ៍ ប្រាកដជាបានជ្រាបនូវរឿងរ៉ាវរបស់អ្នកទាំងពីរ កំពុងមានរឿងរកាំរកូសនឹងគ្នា ដោយសារ ភិទិ សម្ដែងថើបមាត់ផ្ទាល់ជាមួយតួស្រីនៅក្នុងសាច់រឿង។
ខណៈចំណងស្នេហ៍បានឈានដល់ចំណុចរង្គោះរង្គើមិនយល់ចិត្តគ្នា ទាំងដែលភាគីទាំងសងខាងនៅស្រឡាញ់ និង ព្រួយបារម្ភចំពោះគ្នាខ្លាំងនោះ គេបានឃើញ ថុល សុភិទិ ហាក់ពិបាកចិត្តខ្លាំង រហូតកាលពីយប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ លោកទប់ទឹកភ្នែកមិនជាប់ ក៏បានយំនៅចំពោះមុខអ្នកគាំទ្រពេលកំពុងច្រៀងនៅលើឆាក។
ក្រោយឃើញសកម្មភាព ភិទិ យំលើឆាកដ៏គួរឱ្យអាណិត ធ្វើឱ្យគូស្នេហ៍លោកហាក់ចិត្តទន់បន្តិច ដោយនាងបានបង្ហោះវីដេអូរបស់ ភិទិ យំលើឆាកនោះ នៅលើគណនីហ្វេសប៊ុក ហើយរៀបរាប់ថា ៖ «បងយំដោយសារអូនមែន? បើអូនធ្វើឱ្យបងពិបាក បើវត្តមានអូនធ្វើឱ្យមានសម្ពាធ បងគួរចាកចេញទៅ…អូនដឹងថាអូនមិនល្អទេទើបគ្មានអ្នកណានៅក្បែរអូនបានយូរ បងបង្រៀនឱ្យអូនកុំយំ តែហេតុអីពេលនេះបងយំ សុំទោស»។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖