រៀបការស្វាមីបរទេស តែសរសើរតារាស្រី ២ ដួងនេះ ដាក់ឈ្មោះកូនបែបខ្មែរយ៉ាងពីរោះ
នៅក្នុងសង្គមសិល្បៈខ្មែរយើង គេសង្កេតឃើញមានសិល្បការិនីជាច្រើនដួង មាននិស្ស័យស្នេហ៍បានរៀបការជាមួយបុរសសញ្ជាតិបរទេស ថែមទាំងបានបង្កើតកូនពូនជាចៅ ដែលក្នុងចំណោមតារាស្រីទាំងនោះ ខ្លះក៏បានទៅរស់នៅតាមស្វាមីនៅក្រៅប្រទេស ចំណែកមួយចំនួនទៀតក៏រស់នៅស្រុកខ្មែរ បង្កើតសុភមង្គលគ្រួសារយ៉ាងមានក្ដីសុខ។
ក្នុងនោះ ងាកមកតារាស្រី ២ ដួង គឺតារាសម្ដែង ទឹម រដ្ឋា និង តារាចម្រៀង Original Song អេដដា វិញ ក៏មាននិស្ស័យស្នេហ៍បានកាន់ដៃមិត្តប្រុសរៀបការ និង ភ្ជាប់ពាក្យតាមប្រពៃណី ហើយមកដល់ពេលនេះ តារាស្រីទាំងពីរក៏មានតំណក់ឈាមកូនប្រុសស្រីជាចំណងដៃផងដែរ។
រឿងដែលគួរឱ្យកោតសរសើរ ដ្បិតថាអ្នកនាង ទឹម រដ្ឋា មានស្វាមីជាជនជាតិបរទេស ចំណែក អេដដា ដ្បិតថាកន្លងមកអ្នកនាងធ្លាប់លើកឡើងថា ស្វាមីអ្នកនាងមានឪពុកម្ដាយជាជនជាតិខ្មែរក៏ពិតមែន ប៉ុន្ដែស្វាមីនាងគឺមានសញ្ញាតិអាមេរិក ហើយពួកគេ នៅតែជ្រើសដាក់ឈ្មោះឱ្យកូនបែបខ្មែរយ៉ាងពីរោះ។
១. កូនស្រី ទឹម រដ្ឋា និង ស្វាមី មានឈ្មោះថា Haylie Apsara Antonio ហៅ អូន ភ្លៀង
២. កូនប្រុស អេដដា និង ស្វាមី មានឈ្មោះថា Atlas Netra (ហៅ នេត្រា)