ក្តៅគគុក! Great តបផាំងៗ ក្រោយគេទាញចូលពាក់ព័ន្ធរឿង Art Phasut ទម្លាយថាមានមិត្តក្នុងសិល្បៈម្នាក់លួចចាក់ក្រោយខ្នង
កាលពីថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឮតារាប្រុសរូបសង្ហា Art Phasut ទម្លាយពីរឿងរ៉ាវអាថ៌កំបាំងមួយដែលអ្នកគាំទ្រ ក៏ដូចជាមិត្តៗសិល្បៈមួយចំនួនមិនធ្លាប់បានដឹងរយៈពេល ១៧ ឆ្នាំកន្លងមក នៅក្នុងកម្មវិធីរបស់លោក Woddy។
ក្នុងនោះ Art Phasut បានទម្លាយថា លោកត្រូវបានមិត្តនៅក្នុងសិល្បៈជាមួយគ្នាលួចចាក់ពីក្រោយខ្នង ដោយបិទឱកាសការងារសិល្បៈលោកគ្រប់ច្រកទាំងអស់ ទាំងដែលលោកស្រឡាញ់ទុកចិត្តគ្រប់យ៉ាង តែមិននឹកស្មានថាចុងក្រោយគឺជាមារឡើយ ដែលមិត្តរូបនោះមានអក្សរកាត់ «G»។
យ៉ាងណាមិញ ជុំវិញការទម្លាយរបស់ Art Phasut នូវអក្សរកាត់ខាងលើ ឃើញមានមហាជនជាច្រើនបានទាញតារានេះតារានោះចូលស្ទើរគ្រប់គ្នា ដែលក្នុងនោះក៏មានអ្នកគាំទ្រមិនតិចទេបានដៅថាជាតារាប្រុស Great។
ទោះយ៉ាងណា បន្ទាប់ពីអ្នកគាំទ្របានទាញឈ្មោះចូលពាក់ព័ន្ធ ទីបំផុត Great បានចេញមុខបកស្រាយហើយថា មិនមែនជារូបលោកឡើយ ព្រោះលោកមិនមែនជាមនុស្សបែបនោះទេ។ មួយវិញទៀត Great ក៏បានបន្ថែមទៀតថា ការពិតទៅ Art Phasut ចូលសិល្បៈមុនលោក ហើយលោកជួប Art Phasut តែក្នុងកម្មវិធីដែលផលិតកម្មរៀបចំឡើងតែប៉ុណ្ណោះ៕