ម៉ាក់ៗកូន ៣ Yulhee ស្លៀកប៊ីគីនីចាយរាងឡើងខ្ញង់ ធ្វើឱ្យអ្នកគាំទ្រលួចច្រណែន
ថ្មីៗនេះ Yulhee អតីតសមាជិកក្រុម LABOUM បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងរូបថតស្លៀកប៊ីគីនីបង្អួតរាងយ៉ាងទាក់ទាញ បង្ហោះនៅលើបណ្តាញសង្គម Instagram របស់នាង ដោយក្នុងនោះដែរ ធ្វើឱ្យអ្នកនិយមលេងក្នុងបណ្តាញសង្គមដែលជាអ្នកគាំទ្រលាន់មាត់សរសើរ ហើយមិនចង់ជឿថានាងក្លាយជាអ្នកម៉ាក់កូន ៣ នោះទេ។
តាមរយៈរូបថតរបស់នាង បានបង្ហោះនោះគឺ Yulhee បានទៅសម្រាកលម្ហែកាយនៅឯរីសតមួយកន្លែង ក្នុងទីក្រុងសេអ៊ូល ហើយបានចែករំលែករូបថតមួយចំនួន ស្លៀកក្នុងឈុតប៊ីគីនីពណ៌ខ្មៅបញ្ចេញភាពសិចស៊ីមួយអស់ដៃតែម្ដង។
ភ្លាមនោះដែរ អ្នកគាំទ្ររបស់នាងក្នុងបណ្តាញសង្គម កាលបើបានឃើញបែបនេះហើយ ម្នាក់ៗក៏បាននាំគ្នាបញ្ចេញមតិនៅក្រោមរូបថតទាំងនោះរបស់ Yulhee ដោយសរសេរថា ៖ «ពួកយើង មិនចង់ជឿថា Idol ស្អាតក្លាយជាអ្នកម៉ាក់កូន ៣ នោះទេ បើមើលរាងស្លីមទាក់ទាញយ៉ាងនេះ» ។ យ៉ាងណាមិញ ក៏មានមតិសរសើរស្រដៀងៗគ្នាច្រើនទាក់ទងនឹងរាងរបស់តារាស្រីរូបនេះផងដែរ។
ដូចដែលអ្នកគាំទ្របានដឹងមកហើយ Yulhee បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៤ ក្នុងក្រុម LABOUM មុនពេលលាឈប់ពីក្រុមក្នុងឆ្នាំ ២០១៧ ហើយមករៀបការជាមួយនឹងតារាចម្រៀងប្រុស Minhwan សមាជិក FTISLAND ក្នុងឆ្នាំ ២០១៨ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ Yulhee បានឃ្លាតឆ្ងាយពីសិល្បៈ ដើម្បីចំណាយពេលរបស់នាងទាំងមូលមើលថែគ្រួសារ៕