(វីដេអូ) ដល់វគ្គឈុតហែលទឹក ចន សុទីម៉ា និង សៃហ្វុន ហឹរខ្លាំងដើរជះរាងស្អាតកប់ អ្នកគាំទ្រទាយថានឹងកាន់ដៃគ្នា
មកដល់យប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Universe Cambodia 2023 បានឈានដល់វគ្គប្រកួតលើវិញ្ញាសារឈុតហែលទឹកហើយ ដែលតម្រូវឱ្យបេក្ខភាព MUC ២០២៣ នីមួយៗស្លៀកឈុតប៊ីគីនី ៣ ឈុតខុសៗគ្នា ដើរបង្ហាញខ្លួនលើឆាកយ៉ាងស្រស់ស្អាត ជឿជាក់រៀងៗខ្លួន។
ក្នុងវគ្គប្រកួតសម្រស់ដ៏អស្ចារ្យនេះដែរ លើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ និង សរសើរខ្លាំងចំពោះបេក្ខភាព MUC ២ រូប គឺកញ្ញា ចន សុទីម៉ា និង កញ្ញា សៃ ហ្វុន ដែលបានដើរបង្ហាញខ្លួនក្នងឈុតប៊ីគីនីក្នុងវគ្គនេះ មានភាពលេចធ្លោខ្លាំង ទាំងការដើរ និង រូបសម្រស់របស់អ្នកទាំងពីរ។
ជាមួយនឹងការមើលឃើញពីសមត្ថភាពដ៏ទាក់ទាញក្នុងវគ្គនេះ ចន សុទីម៉ា និង សៃ ហ្វុន ត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន បានចែករំលែកវីដេអូ ក៏ដូចជាសកម្មភាពក្នុងការបញ្ចេញសមត្ថភាពក្នុងវគ្គនេះពាសពេញបណ្ដាញសង្គម ដោយភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរ និង មានការរំពឹងខ្ពស់ចំពោះអ្នកទាំងពីរថា នឹងអាចកាន់ដៃគ្នាក្នុងវគ្គប្រកាសម្ចាស់មកុដនៃកម្មវិធី Miss Universe Cambodia ឆ្នាំ ២០២៣ នេះផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖