បរាជ័យស្នេហ៍ ៤ ឆ្នាំ Denkhun បញ្ជាក់ពីសភាពផ្លូវចិត្ត ក្រោយបែកស្នេហ៍ពីតារាស្រី Grand
កាលពីពេលថ្មីៗនេះ គូស្នេហ៍តារាសម្ដែងស្រីថៃ Grand Kornpassorn និង តារាសម្ដែងប្រុស Denkhun Ngamnet បានប្រកាសដំណឹងចែកផ្លូវគ្នា ក្រោយស្រឡាញ់គ្នាបានរយៈពេល ៤ ឆ្នាំ ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និង ស្រឡាំងកាំងជាខ្លាំង ព្រោះមហាជនតែងតែរំពឹងថាអ្នកទាំងពីរនឹងអាចកាន់ដៃគ្នាចូលរោងការ តែទីបំផុតបែរជាចែកផ្លូវគ្នាទៅវិញ។
ក្នុងនោះសម្រាប់មូលហេតុនៃការចែកផ្លូវគ្នា គឺដោយសារតែការស់នៅមិនចុះសម្រុង និង មានគំនិតផ្ទុយគ្នា ហើយកន្លងមកអ្នកទាំងពីរក៏ព្យាយាមសម្របសម្រួលដែរ តែនៅមិនអាចបន្តបានទើបសម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួនតែម្តងទៅដើម្បីកុំខាតពេលវេលា។
ដោយឡែក ងាកទៅមើលតារាសម្ដែងប្រុស Denkhun វិញ ពេលនេះលោកអាចធ្វើចិត្តបាន ១០០ ភាគរយហើយ ក្រោយពីចែកផ្លូវគ្នាជាមួយនឹង Grand។ បើតាមការទម្លាយពីសាមីខ្លួនបានឱ្យដឹងថា ៖ «ខណៈនេះសភាពផ្លូវចិត្តរបស់លោកគឺបានប្រសើរមកវិញ ១០០ ភាគរយហើយ។ ទោះបីជាចែកផ្លូវគ្នាមែន តែលោក និង អតីតសង្សារនៅតែរាប់អានគ្នាជាមិត្តភក្តិ គ្រាន់តែពុំសូវបាននិយាយគ្នាដូចមុនប៉ុណ្ណោះ»៕