![គុណភាពពិតៗ! វណ្ណដា តារារ៉េបខ្មែរម្នាក់គត់ នឹងបង្ហាញខ្លួនច្រៀងក្នុងកម្មវិធី 2023 Takao Rock នៅតៃវ៉ាន់](https://www.popular.com.kh/wp-content/uploads/2023/08/Da-2.jpg)
គុណភាពពិតៗ! វណ្ណដា តារារ៉េបខ្មែរម្នាក់គត់ នឹងបង្ហាញខ្លួនច្រៀងក្នុងកម្មវិធី 2023 Takao Rock នៅតៃវ៉ាន់
មហាជនអ្នកគាំទ្រ វណ្ណដា ច្បាស់ជាបានជ្រាបមកហើយ ពីឥទ្ធិពលនៃភាពល្បីល្បាញរបស់តារាចម្រៀងរ៉េបកម្ពុជារូបនេះ ដែលមិនត្រឹមតែមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជានោះទេ ពោលគឺនៅក្រៅប្រទេសក៏កោតសរសើរពីសមត្ថភាពរបស់លោកផងដែរ។
កន្លងមក វណ្ណដា អាចចាត់ទុកថាជាតារាចម្រៀងរ៉េបកម្ពុជាវ័យក្មេងដំបូងគេ ដែលបានចេញទៅសម្តែងលើឆាកអន្តរជាតិនៅក្រៅប្រទេសជាច្រើន និង នាំយកវប្បធម៌ខ្មែរទៅបង្ហាញពិភពលោក។ ក្នុងនោះ លោកធ្លាប់បានបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីជាច្រើនប្រទេស រួមមានប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និង ប្រទេសជប៉ុន ជាដើម។
យ៉ាងណា ថ្មីៗនេះ អ្នកគាំទ្រកម្ពុជា និង អ្នកគាំទ្រក្រៅប្រទេសកំពុងរំភើបចិត្តយ៉ាងមោទកភាព ដោយ វណ្ណដា ត្រូវបានអញ្ជើញ និង បង្ហាញវត្តមានជាតារាចម្រៀងរ៉េបកម្ពុជាតែមួយរូបគត់ ចូលរួមសម្តែងក្នុងកម្មវិធី 2023 Takoa Rock ដែលរៀបចំនៅឯតៃវ៉ាន់ នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ។
គួរជម្រាបថា កម្មវិធី Takao Rock បានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយកម្មវិធីនេះគឺជាកម្មវិធីតន្ត្រី និង មហោស្រពសិល្បៈ នៃ Kaohsiung Pop Music Center របស់តៃវ៉ាន់៕
![](https://www.popular.com.kh/wp-content/uploads/2023/08/312167777_1163457111047006_7790041911198099492_n.jpg)
![](https://www.popular.com.kh/wp-content/uploads/2023/08/313894183_1165414600851257_117746379919306316_n.jpg)
រូបភាព៖ Takao Rock