មិនធម្មតា! អ្នកច្នៃម៉ូដ Skor Krob ល្បីខ្លាំងដល់ប្រទេស Cameroon មានការទាក់ទងឱ្យធ្វើឈុតតំណាងជាតិសម្រាប់បវរកញ្ញាគេ
លោក Skor Krob គឺជាអ្នកច្នៃឈុតដ៏ល្បីមួយរូប ដោយកន្លងមក លោកធ្លាប់បានបង្ហាញស្នាដៃច្នៃឈុតតំណាងជាតិ ក៏ដូចជាឈុតរាត្រីសមោសរសម្រាប់បវរកញ្ញាជាច្រើន ឱ្យគ្រងបង្ហាញខ្លួននៅលើឆាកប្រកួតបវរកញ្ញាជាច្រើនរាប់ភ្លេចមកហើយ ដោយឈុតនីមួយៗរបស់អ្នកច្នៃម៉ូដរូបនេះ សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ពេញចិត្តពីបណ្ដាទស្សនិកជន។
ដោយឡែក ខណៈស្នាដៃច្នៃឈុតឱ្យបវរកញ្ញាកម្ពុជាលើឆាកប្រកួត Miss Grand Cambodia 2023 កំពុងត្រូវបានមហាជនលើកសរសើរពីសមត្ថភាព ស្រាប់តែថ្មីៗនេះ លោក Skor Krob បានបង្ហោះសារនៅលើហ្វេសប៊ុក ប្រាប់ពីដំណឹងដ៏រំភើបថា លោកត្រូវខាង Miss Universe Cameroon 2023 ទាក់ទងឱ្យច្នៃឈុតតំណាងជាតិឱ្យគេ ដើម្បីត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិ ប៉ុន្ដែគួរឱ្យដែលលោកគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការសហការច្នៃឱ្យបាន។
យុវជនពោរពេញទេពកោសល្យរូបនេះ បានចែករំលែកដំណឹងដ៏រំភើបមួយនេះថា ៖ «អរគុណដល់ខាងប្រទេស Cameroon (Miss Universe Cameroon 2023) ដែលបានឃើញពីសមត្ថភាពរបស់ខ្ញុំ សម្រាប់សហការក្នុងការធ្វើឈុតតំណាងជាតិតំណាងឱ្យប្រទេស Cameroon ដើម្បីទៅប្រកួតនៅលើឆាកអន្តរជាតិ នៅឯប្រទេស El Salvador!!»។
ក្នុងនោះ លោកក៏បានបង្ហាញអារម្មណ៍សោកស្ដាយថា ៖ «វាពិតជាសោកស្ដាយខ្លាំងណាស់ដោយសារតែពេលវេលាតិចពេក ហើយខ្ញុំរវល់រហូតដល់ពាក់កណ្ដាលខែ ១០ ទើបពុំអាចទទួល project មួយនេះបាន តែយើងប្រហែលជាអាចនឹងមានពេលសហការគ្នានៅឆ្នាំក្រោយៗទៀត ឱកាសមានតែពេលវេលាមិនអំណោយផល អរគុណដែលមើលឃើញ ទោះមនុស្សមួយចំនួនតូចនៅក្នុងប្រទេសខ្ញុំមើលមិនឃើញការខិតខំប្រឹងប្រែងរបស់ខ្ញុំចំពោះប្រទេសខ្ញុំក៏ដោយ Sending love from Cambodia»៕