អ្នកគាំទ្របារម្ភព្រាត! សុខៗបាត់មុខ សេង រដ្ឋា ឈឹង សូម្បីលើហ្វេសប៊ុកក៏មិនឃើញ ឯប្រូហ្វាល់ដូរដាក់រូបស្វាបិទភ្នែកទៀត
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រអតីត Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា ហាក់ផ្ទុះការចាប់អារម្មណ៍ និង បារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់នាង ក្រោយពីតារាស្រីរូបនេះហាក់មិនសូវបង្ហាញវត្តមាន សូម្បីនៅលើបណ្តាញសង្គមនានា។
ក្រឡេកទៅមើលគណនីហ្វេសប៊ុកដែលធ្លាប់ប្រើប្រាស់ កញ្ញា សេង រដ្ឋា ត្រូវបានមហាជនចាប់អារម្មណ៍ថា នាងបានលុបរូបភាពអស់ និង មិនសូវបង្ហោះសកម្មភាពនានាទៀតទេ។ លើសពីនោះ ក្រឡេកទៅមើលផេកផ្លូវការឯនោះវិញ ក៏បាត់ឈឹងមិនអាចស្វែងរកឃើញផងដែរ។
ជាងនេះទៅទៀត ងាកទៅកាន់គណនី IG វិញ បើទោះជានៅដំណើរការនៅឡើយ តែកញ្ញា សេង រដ្ឋា ក៏មិនសូវបង្ហាញសកម្មភាពញឹកញាប់នោះដែរ ដោយយូរៗម្តងទើបស្រីស្អាតរូបនេះបង្ហោះឡើង។
ក្នុងនោះដែរ ក្រោយឃើញភាពស្ងប់ស្ងាត់បែបនេះ ក៏ឃើញមានមហានជន ពិសេសអ្នកគាំទ្ររបស់កញ្ញា សេង រដ្ឋា ផ្ទាល់ ក៏បានផ្ទុះការងឿងឆ្ងល់ និង ចង់ដឹងពីមូលហេតុនៃការបាត់មុខនេះដែរ។ យ៉ាងណាមិញ ស្របគ្នានេះអ្នកគាំទ្រថែមទាំងបង្ហាញក្តីនឹករឭកដល់នាងយ៉ាងខ្លាំង៕