ដល់វ័យ ៤០ ឆ្នាំ កំលោះ Art Phasut ទម្លាយលក្ខណៈសម្បត្តិនារី ដែលលោកមិនចង់បានធ្វើជាប្រពន្ធ
ប្រិយមិត្តដែលនិយមតាមដានរឿងភាគដែលតារាប្រុស Art Phasut សម្តែង ប្រាកដជាមានក្តីនឹករឭក និង ចង់ឱ្យតារាប្រុសរូបនេះលេចមុខក្នុងរឿងភាគជាញឹកញាប់ជាក់ជាមិនខាន ព្រោះមួយរយៈចុងក្រោយនេះឃើញថា Art Phasut មិនសូវលេចមុខក្នុងរឿងភាគជាញឹកញាប់ដូចមុនឡើយ។
ដោយឡែក បើងាកមកមើលពីរឿងរ៉ាវស្នេហា ក៏ដូចជាបេះដូងរបស់តារាប្រុសរូបនេះវិញ មកទល់អាយុ ៤០ ឆ្នាំនេះហើយ Art Phasut នៅឡើយមិនទាន់បង្ហើបប្រាប់អ្នកគាំទ្ររបស់លោកទេថា ខ្លួនមានម្ចាស់បេះដូង ឬ យ៉ាងណានោះ? រហូតធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំមើលដំណឹងល្អព្រោងព្រាត។
ទោះជាយ៉ាងណា ខណៈអ្នកគាំទ្រកំពុងតែរង់ចាំដំណឹងល្អ ថ្មីៗនេះ Art Phasut លេចមុខទម្លាយពីរឿងរ៉ាវបេះដូងប្រាប់ដល់អ្នកគាំទ្រថា លោកមិនទាន់មានម្ចាស់បេះដូងឡើយ។ អ្វីដែលពិសេស Art Phasut ថែមទាំងបង្ហើបទៀតថា សម្រាប់មនុស្សស្រីដែលមិនមែនជារបៀបលោកត្រូវការគឺ ១. ពេលឆាតមិនបានតបហើយងក់ងរច្រើន ព្រោះពេលខ្លះលោកធ្វើការមិនបានចាប់ទូរស័ព្ទគ្រប់ពេលនោះទេ ហើយរួចរាល់ការងារលោកនឹងឆាតទៅវិញ ប្រសិនបើនៅងរទៀតឱកាសមានតែ ៣ ដងទេ ប្រសិនបើនៅតែមិនយល់លោកនឹងឈប់ទាក់ទង។ ២. មិនតែងខ្លួនបណ្តោយខ្លួនពេក ព្រោះលោកចូលចិត្តអ្នកស្អាត៕