(វីដេអូ) Summer ទម្លាយខ្ទេចពីអត្តចរិតលំដាប់រងទី ១ MGC 2023 កុយ អេណា ពេលស្គាល់គ្នាដំបូងៗ
មហាជនអ្នកទស្សនាកម្មវិធីប្រកួត Miss Grand Cambodia 2023 ច្បាស់ជាបានជ្រាបមកហើយពីសមត្ថភាព ទេពកោសល្យ និង រូបសម្រស់ដ៏ស្រស់សោភារបស់ម្ចាស់មកុដ និង លំដាប់រងទាំង ៤។
ងាកទៅកាន់លំដាប់រងទី ១ MGC 2023 កញ្ញា កុយ អេនណា ក៏ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនដូចគ្នា ក៏ព្រោះតែចំណេះដឹង សមត្ថភាព និង រូបសម្រស់នាង។ ក្នុងនោះ បើនេះជាការចូលរួមប្រកួតជាលើកទី ១ របស់នាងមែន តែ កុយ អេណា ពិតជាធ្វើបានល្អ និង ឆក់បានបេះដូងអ្នកគាំទ្រជាច្រើន។
តួយ៉ាង សូម្បីតែពិធីករដ៏ស្រស់សង្ហារបស់កម្មវិធី Miss Grand Cambodia 2023 គឺលោក Summer ក៏ពេញចិត្តខ្លាំងនឹង កញ្ញា កុយ អេណា រហូតទម្លាយពីអត្តចរិតរបស់ជ័យលាភីលំដាប់រងទី ១ រូបនេះផងដែរ។
ក្នុងនោះ លោក Summer បានរៀបរាប់ និង ទម្លាយថា ៖ «Dear Koy Anna៖ Anna មកលើកទីមួយ តែ Anna មកបែបមានភាពជឿជាក់ និង ឆក់បានបេះដូងអ្នកគាំទ្រយ៉ាងច្រើនលើសលប់រួមទាំងខ្ញុំដែរ។ នៅក្រៅ Anna រួសរាយដាក់មនុស្សគ្រប់គ្នា! យើងស្គាល់គ្នា ថ្ងៃដែលខ្ញុំទៅតេស្តសមត្ថភាពភាសាអង់គ្លេសឱ្យបងស្រី គន្ធា ស្តាប់។ គាត់មិនដឹងថាខ្ញុំមកដើម្បីអ្វីទេ តែគាត់មកនិយាយរកខ្ញុំមុន និង សួរពីនេះពីនោះ។ តាំងពីថ្ងៃនោះមក មិនថាគាត់ឃើញខ្ញុំនៅទីណា គាត់តែងតែមកនិយាយរកខ្ញុំ ឬ ក៏ញញឹមរកខ្ញុំរហូត។ មកលើកនេះ Anna មិនបានមកុដមែន តែខ្ញុំមានមោទកភាពលើគាត់ និង សុំឱ្យគាត់ហ្វឹកហាត់សមត្ថភាពបន្ថែមទៀត និង ត្រឡប់មកវិញនៅឆ្នាំណាមួយ»៕