ឃើញហើយរំជួលចិត្ត! នេះជាសភាពបច្ចុប្បន្ន Om Akapan ក្រោយសំងំព្យាបាលជំងឺមហារីករាប់ខែ
ជឿជាក់ថាមានអ្នកគាំទ្រតារាប្រុស Om Akapan មិនតិចនោះទេ ដែលនឹករឭកដល់អាយដលក្នុងដួងចិត្តដែលបាត់មុខពីសិល្បៈមួយរយៈធំ ដោយសារតែសំងំព្យាបាលជំងឺមហាជនរីក ដែលជាជំងឺដ៏កាចសាហាវមួយដែលមនុស្សគ្រប់គ្នាខ្លាចរអានោះ។
យ៉ាងណាមិញ បន្ទាប់ពីសំងំព្យាបាលជំងឺអស់មួយរយៈធំធ្វើឱ្យគ្រប់គ្នាបារម្ភ ឃើញថា មិត្តជិតស្និទ្ធ Om Akapan ក៏ធ្លាប់បានបង្ហើបជារឿងៗរហូតពីអាការរបស់តារាប្រុសរូបនេះ ពោលគឺ បើតាមការបង្ហើបកន្លងមកបញ្ជាក់ថា Om Akapan ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញហើយ ចំណែកអាការក៏ប្រសើរឡើងដែរ។
យ៉ាងណាមិញ ក្រោយពីសំងំព្យាបាលជំងឺអស់រយៈពេលជាច្រើនខែ ស្រាប់តែថ្មីៗនេះ Om Akapan បង្ហាញខ្លួនជួបជុំមិត្តៗហើយ ដែលរូបភាពមួយនេះមហាជនឃើញហើយពិតរំភើបខ្លាំងតែម្តង ពិសេស គ្រប់គ្នាថែមទាំងលាន់មាត់សរសើរដល់ Om Akapan មើលទៅរឹងមាំវិញហើយ ព្រមទាំងនៅតែសង្ហាដដែលថែមទៀតផង៕