យូរៗបណ្តើរគ្នាចូលកម្មវិធីផ្លូវការម្ដង! Kim Woo Bin និង Shin Min Ah ធ្វើឱ្យអ្នកគាំទ្រសរសើរមិនឈប់
ថ្មីៗនេះ គូស្នេហ៍តារាសម្ដែងកូរ៉េ Kim Woo Bin និង Shin Min Ah បានធ្វើឱ្យក្រុមអ្នកគាំទ្ររបស់ពួកគេ រំភើបចិត្តជាខ្លាំង នៅពេលដែលបានឃើញអ្នកទាំងពីរបណ្តើរគ្នាទាំងគូ ចូលរួមមង្គលការរបស់អ្នកគ្រប់គ្រងផ្ទាល់របស់ តារាស្រី Shin Min Ah។
ក្រោយពីបានឃើញតារាទាំងពីរចូលរួមកម្មវិធីផ្លូវការជាមួយគ្នាបែបនេះ ក្រុមអ្នកគាំទ្ររបស់ពួកគេក៏សង្ឃឹមថានឹងបានឃើញ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ ដឹកដៃគ្នាចូលរោងការ បន្ទាប់ពីបានស្រឡាញ់គ្នាជាង ៩ឆ្នាំ។
ចំណែកឯ Kim Woo Bin និង Shin Min Ah ក៏ធ្លាប់បានបង្ហើបហើយថា ពួកគេក៏មានគម្រោងរៀបការនាពេលខាងមុខដែរ ប៉ុន្តែរង់ចាំឱ្យការងារក្នុងអាជីពសម្ដែងរបស់តារាស្រី Shin Min Ah មានស្ថេរភាពរឹងមាំខ្លាំងជាងនេះពេលបច្ចុប្បន្ន៕