ប្លែក ១៨០ ដឺក្រេ! ស្រីចុប លេងស្ទីលបែប Fashion ម្តងនេះ ផ្អើលមហាជនសរសើរព្រាត
សម្រាប់ប្រិយមិត្តដែលនិយមតាមដានសិល្បៈខ្មែរច្បាស់ជាស្គាល់ជាក់ជាពុំខាន តារាកំប្លែងស្រី កាចុប ដែលជាប្អូនស្រីបង្កើតរបស់ នាយចយ បច្ចុប្បន្នតារាកំប្លែងស្រីរូបនេះ បានធំពេញរូបពេញរាងហើយ រីឯសម្រស់ ការរៀបចំខ្លួន និង ពណ៌សម្បុរស្បែក ក៏ប្លែកជាងមុនដែរ។
យ៉ាងណាមិញ នៅពេលនេះតារាកំប្លែងស្រី កាចុប កំពុងតែផ្ទុះប្រជាប្រិយភាពសាជាថ្មីជាមួយនឹងការត្រឡប់មកសម្ដែងរឿងកំប្លែងខ្លីតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ដែលធ្វើឱ្យមហាជនតែងតែផ្ទុះសំណើចសើចក្អាកក្អាយ។
លើសពីនោះ ថ្មីៗនេះគេស្រាប់តែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងចំពោះ ស្រីចុប ដោយនាងបានបង្ហាញនូវរូបសម្រស់យ៉ាងស្អាតប្លែកបែប Fashion ជាមួយនឹងក្រចកវែង និង ស្ទីលផាត់មុខបែបតារាបង្ហាញម៉ូដ។ ការរៀបចំខ្លួនបែបនេះ សម្រាប់ស្រីចុប គឺជាលើកទីមួយហើយ ព្រោះកន្លងមកគេពុំដែលឃើញតារាកំប្លែងរូបនេះតែងខ្លួនស្ទីល Fashion យ៉ាងទាក់ទាញដូចលើកនេះឡើយ៕