រៀមច្បងគុណភាព! ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្ដាំកញ្ញា ភឹម ស្រីនោ ទើបគ្រងមកុដ MGC 2023 យ៉ាងមានន័យ
បើទោះជាការប្រកួតកម្មវិធី Miss Grand Cambodia 2023 បានបញ្ចប់ទៅដោយរលូន និង បានស្វែងរកឃើញម្ចាស់មកុដរួចរាល់ទៅហើយក្តី ប៉ុន្តែលទ្ធផលនៃការប្រកួតនៅតែត្រូវបានលើកយកមកវែកញែកលើបណ្តាញសង្គមនៅឡើយ។ ក្នុងនោះ ក៏មានមហាជនមួយចំនួនតូចបានបង្ហាញអារម្មណ៍មិនពេញចិត្ត ក្រោយមកុដ MGC 2023 បានទៅលើកញ្ញា ភឹម ស្រីនោ។
យ៉ាងណា ក្រោយផ្ទុះការវែកញែក ខាងលើហើយនោះ ក៏មានមហាជនជាច្រើនបានចេញមកពាំងមុខ និង លើកឡើងថា ភឹម ស្រីនោ ពិតជាស័ក្តិសមនឹងបានមកុដ ក៏ព្រោះតែអាចមកពីនាងបានឆក់ឱកាសត្រឹម ១ នាទី ក្នុងការឆ្លើយសំណួរយ៉ាងល្អ ឆក់យកបេះដូងគណៈកម្មការ និង អ្នកទស្សនាជាច្រើន។
ងាកទៅកាន់ Miss Grand Cambodia 2022 និង ជា 5th Runner Up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ឯនោះវិញ ក្នុងនាមជារៀមច្បងធ្លាប់ឆ្លងកាត់ព្យុះភ្លៀងក្នុងវិស័យមួយនេះរាប់ភ្លេច ក៏បានចែករំលែករូបភាពរបស់ MGC 2023 និង អមនូវសារបង្កប់អត្ថន័យ លើកទឹកចិត្តដល់ ភឹម ស្រីនោ ដែលកំពុងរងព្យុះរិះគន់ក្រោយគ្រងមកុដថា៖ «គេអាចមើលងាយអ្នកបាន តែអ្នកត្រូវមានមោទកភាពនឹងខ្លួនឯង! អ្នកពិតជាអស្ចារ្យ Queen Na No»៕