គាប់ជួន! ម្ចាស់មកុដ និង លំដាប់រងទាំង ៤ នៃ MGC 2023 មានឈ្មោះស្រដៀងៗគ្នា
កាលពីរាត្រីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធី Miss Grand Cambodia 2023 បានស្វែងរកឃើញម្ចាស់មកុដហើយ ដោយបានទៅលើ Miss Grand ភ្នំពេញ ខណៈលំដាប់រងទី ១ បានទៅលើ Miss Grand ក្រចេះ លំដាប់រងទី ២ Miss Grand ប៉ៃលិន លំដាប់រងទី ៣ Miss Grand កំពង់ធំ និង លំដាប់រងទី ៤ Miss Grand ព្រះសីហនុ។
ក្រោយពីរកឃើញម្ចាស់មកុដ និង លំដាប់រងទាំង ៤ ហើយ នោះ ស្រាប់តែមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសកម្មវិធី Miss Grand Cambodia 2023 មានការចាប់អារម្មណ៍ខ្លាំងទៅលើឈ្មោះជ័យលាភី Top 5 ដោយម្នាក់ៗមានឈ្មោះជាតួអក្សរ «ន» និង «ណ» ដូចគ្នា។
១. ភឹម ស្រីនោ Miss Grand Cambodia 2023 បញ្ចប់ឈ្មោះដោយតួអក្សរ «ន»
២. កុយ អេណា លំដាប់រងទី ១ Miss Grand Cambodia 2023 បញ្ចប់ឈ្មោះដោយតួអក្សរ «ណ»
៣. អ៊ិន លក្ខិណា លំដាប់រងទី ២ Miss Grand Cambodia 2023 បញ្ចប់ឈ្មោះដោយតួអក្សរ «ណ»
៤. ស៊ូ ស្រីនីត លំដាប់រងទី ៣ Miss Grand Cambodia 2023 បញ្ចប់ឈ្មោះដោយតួអក្សរ «ន»
៥. ម៉ែន ណងនិត លំដាប់រងទី ៤ Miss Grand Cambodia 2023 បញ្ចប់ឈ្មោះដោយតួអក្សរ «ន»